មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់ជូនពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ កុមារកំព្រា ចំនួន ១១០គ្រួសារ ដែលប្រព្រឹត្តទៅនៅសាលាស្រុកពេជ្រាដា។ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តម បញ្ជាក់ថា អំណោយទាំងនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទាខេត្ត ផ្តល់ជូនដល់ពលរដ្ឋខ្វះខាត ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំផងដែរ។ ឯកឧត្តម បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកាត់បន្ថយការអាស្រ័យផលលើធនធានធម្មជាតិ ហើយងាកមកធ្វើការដាំដុះ និងប្រកបរបរផ្សេងៗ ដើម្បីបង្កើនកំរិតជីវភាពគ្រួសារ ឲ្យមានលក្ខណៈសមរម្យ និងត្រូវជំរុញដល់កូនចៅឲ្យខិតខំសិក្សារៀនសូត្រឲ្យបានជ្រៅជ្រះ ដើម្បីយកចំណេះដឹង មកអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យមានការរីកចម្រើន។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ ដែលមិនទានចាក់វ៉ាក់សាំង សូមទៅចាក់នៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ឫទីតាំងណាមួយ ដែលរដ្ឋបាលក្រុង/ស្រុក បានកំណត់ជូនប្រជាពលរដ្ឋ។ ឯកឧត្តម បន្ថែមថា ទោះបីជាយើងបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏យើងត្រូវបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។តាមរបាយការណ៍របស់លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឲ្យដឹងថា ប្រជាពលរដ្ឋក្រីក្រចំនួន ១១០គ្រួសារ នៅស្រុកពេជ្រាដា ទទួលអំណោយសង្គ្រោះបន្ទាន់ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ ភួយចំនួន ១ កន្ទេល ១ និងអាវរងា ១ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា