ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ អំពាវនាវដល់អ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់តាមដានសុខភាព និងតម្រូវការចាំបាច់របស់មនុស្សវ័យចាស់ ពិសេសស្ថានភាពកូវីដ-១៩ នារដូវត្រជាក់នេះ​
Thu,09 December 2021 (Time 08:40 AM)
ដោយ ៖ (ចំនួនអ្នកអាន: 505នាក់)

ខេត្តបន្ទាយមានជ័យ​ ៖ នាព្រឹកថ្ងៃទី​៨​ ខែធ្នូ​ ឆ្នាំ​២០២១​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​អមដំណើរដោយក្រុមការងារពីថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ និងអាជ្ញាធរមូលដ្ឋាន​ស្រុកភ្នំស្រុក​ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពិសេសលោកតា​ លោកយាយជាមនុស្សដែលមានវ័យចំណាស់នៅស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ចំនួន ៥៦៧នាក់។

ក្នុងឱកាសនោះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងពាំនាំនូវការសួរសុខទុក្ខ និង​ជូន​ពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស​គណៈ​កម្មា​ធិ​ការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយប្រគេននិងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យទាំងអស់។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានប្រសាសន៍បន្តថា​ រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំដោយសម្តេចតេជោ​ហ៊ុន​ សែន​ បានគិតគូរពីសុខទុក្ខ​ អាយុជិវិត​ប្រជាពលរដ្ឋតាមរយ:ការដាក់ឱ្យប្រើប្រាស់​នូវ​គោល​នយោបាយជាតិ​ស្តីពីមនុស្សចាស់ឆ្នាំ​២០១៧-២០៣០ ដ៏មានសារសំខាន់សំដៅជួយកសាងសំណាញ់សុវត្ថិភាពមួយ និងអភិវឌ្ឍន៍នូវប្រព័ន្ធគាំពារសង្គម​ លើកកម្ពស់​គុណភាព ជីវិត​របស់​មនុស្ស​ចាស់ ការយកចិត្តទុកដាក់ធានាសុខុមាលភាពដល់មនុស្សចាស់ប្រកបដោយសង្គតិភាពទៅនឹងស្ថានភាព វិវឌ្ឍន៍នៃសង្គមជាតិ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា ។

ជាមួយគ្នានេះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងការកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ដែលយកចិត្តទុកដាក់ និងសូមបន្តតាមដានសុខភាព និងតម្រូវការចាំបាច់នានារបស់មនុស្សវ័យចាស់ ពិសេសស្ថានភាពកូវីដ-១៩ រដូវត្រជាក់នេះ​ និងសូមបន្តចិញ្ចឹមថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អ​មិនទៅពាក់ព័ន្ធនឹងអំពើអបាយមុខផ្សេងៗ ពិសេសបញ្ហាគ្រឿងញៀនដែលបំផ្លាញអនាគតកូនចៅយើង និងការអភិវឌ្ឍសហគមន៍។

ជាមួយគ្នានេះ​ដែរ​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ និងលោកជំទាវ ម៉ៅ ម៉ាល័យបានពាំនាំអំណោយរបស់ក្នុងកម្មវិធីជួបសំណេះសំណាល់ជាមួយមនុស្សវ័យចាស់ស្ថិតនៅស្រុកភ្នំស្រុកដោយប្រជាពលរដ្ឋចូលរួមទាំងអស់ក្នុងម្នាក់ៗទទួលបានអំណោយ ឃីត១កព្ចាប់រួមមាន​អាវរងា១ ភួយ១​ ក្រម៉ា១​ ប្រេងកូឡា១​ តែ១កព្ចាប​ ស្កសរ១គីឡូក្រាម​ អំបិល១កព្ចាប់​ ទឹកដោះគោ១កប៉ុង​ ថវិកា២ម៉ឺនរៀល។

នៅព្រឹកថ្ងៃដដែលនោះដែរ​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ និងក្រុមារងារបានបន្តដំណើរចុះទៅវិទ្យាល័យភ្នំស្រុក​ ដោយបានផ្តល់អំណោយ និងរៀបចំបណ្ណាល័យប្រឆាំងគ្រឿងញៀន​ ឧបការណ៍សម្រាប់លាងដៃ​សិស្ស និងចែកអំណោយជាថវិកាដល់លោកគ្រូអ្នកគ្រូ៦៤នាក់ក្នុងម្នាក់ៗ ទទួលបានថវិក២ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2454 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10445 នាក់
ខែនេះ :
40774 នាក់
3 ខែនេះ :
102939 នាក់
សរុប :
1235227 នាក់