ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំង គណៈបញ្ហាការឯកភាពស្រុកព្រៃនប់ ប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក នៅចំនុចស្ពានត្រពាំងរពៅ ស្ថិតនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពតនៅព្រឹកថ្ងៃចន្ទ ៩ កើត ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ត្រូវពង្រឹងប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅតាមផ្លូវជាតិលេខ៣ គឺមិនអនុញ្ញាតឱ្យធ្វើការចល័តចេញចូលចំពោះការធ្វើដំណើរដែលមិនចាំបាច់ ដោយឡែកចំពោះរថយន្តដឹកទំនិញ រថយន្តសង្រ្គោះ និងករណីបន្ទាន់ចាំបាច់ផ្សេងៗគឺត្រូវបានអនុញ្ញាត ដោយតម្រូវឱ្យមានការត្រួតពិនិត្យហ្មត់ចត់ ត្រូវវាស់កំដៅ ចុះឈ្មោះក្នុងប្រព័ន្ធ Khmer quarantine app និងបាញ់ថ្នាំសម្លាប់មេរោគជាប់ជាប្រចាំ។ ត្រូវយកចិត្តទុកដាក់ច្រកផ្សេងទៀត មានដូចជាច្រកផ្លូវវាង និងផ្លូវរថភ្លើងជាដើម ដើម្បីធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋរបស់យើងចល័តចេញ-ចូលពីខេត្តព្រះសីហនុទៅកាន់ខេត្តផ្សេង និងពីខេត្តផ្សេងចូលមកខេត្តព្រះសីហនុ។ ការរឹតបណ្តឹងការចេញចូលនេះ ដើម្បីការពារសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋ កុំឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់ក្រុមគ្រួសារ និងសហគមន៍ ព្រោះជំងឺនេះ បាន និងកំពុងរាតត្បាតនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុរបស់យើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ចនៅតាមប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កឱ្យបានខ្ជាប់ខ្ជួនទើបយើងអាចជៀសផុតពីជំងឺកូវីដទាំងអស់គ្នា។ឯកឧត្តមក៏បានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច យកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ច ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អ សូមបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីយកឈ្នះជំងឺឆ្លងកូវីដ-១៩ នាពេលខាងមុខ។ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភភេសជ្ជៈ និងថវិកាចំនួន ១០លានរៀល ជូនដល់កម្លាំងគណ:បញ្ហាការឯកភាពស្រុកព្រៃនប់ ប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក នៅចំនុចស្ពានត្រពាំងរពៅ ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា