ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មន្ត្រីជំនាញខេត្តមណ្ឌលគិរីចុះត្រួតពិនិត្យគុណភាពទំនិញ អាហារវេចខ្ចប់នៅស្រុកអូររាំង
Tue,30 March 2021 (Time 07:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 828នាក់)

ខេត្តមណ្ឌលគិរី ៖ មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តមណ្ឌលគិរី (ក.ប.ប) សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរស្រុកអូររាំង ប៉ូលិសសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានចុះពិនិត្យគុណភាព សុវត្ថិភាព ផលិតផល គ្រឿងកំប៉ុង បន្លែ និងទំនិញផ្សេងៗ នៅតាមផ្ទះលក់ចាប់ហួយ និងហាងលក់ទំនិញមួយចំនួននៅស្រុកអូររាំង ខេត្តមណ្ឌលគិរី។

បើតាមមន្ត្រីមានប្រសាសន៍ថា ក្រុមការងារជំនាញរបស់លោកបានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ និង ធ្វើណែនាំដល់អាជីវករទូទាំងខេត្តមណ្ឌលគិរីមិនថា ទីប្រជុំជន ឬទីជនបទឡើយ ក្នុងគោលបំណងធានាឲ្យបាននូវការចែកចាយនូវទំនិញដែលមានគុណភាពល្អ មានសុវត្ថិភាពចំពោះសុខភាពអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំស្លាកសញ្ញាផលិតផល ឬផលិតផលក្លែងក្លាយ ដែលនាំឲ្យប៉ះពាល់ដល់អាជីវករនិង សុខភាពអ្នកប្រើប្រាស់។ ចំពោះទំនិញដែលក្លែងបន្លំស្លាកសញ្ញា ឬផលិតផលក្លែងក្លាយ ទំនិញហួសសុពលភាព អាហារកំប៉ុងដែលខូចទ្រង់ទ្រាយដើម ដែលមានលក់នៅលើទីផ្សារនឹងត្រូវដកហូតយកទៅដុតបំផ្លាញចោល។

នៅក្នុងប្រតិបត្តិការចុះពិនិត្យគុណភាពទំនិញនាពេលនេះក្រុមមន្ត្រីជំនាញបានរកឃើញភេសជ្ជៈកំប៉ុងក្លែងក្លាយមួយចំនួន ទឹកដោះគោស្រស់ ទឹកដោះគោជូរ មីកញ្ចប់ នំកញ្ចប់ហួសសុពលភាព និងចាហួយកំប៉ុងវេចខ្ចប់មានអនាម័យ គ្មានកាលបរិច្ឆេទ គ្មានស្លាកសញ្ញាត្រឹមត្រូវមួយចំនួន។ ទំនិញខូចគុណភាពទាំងនេះ ត្រូវបានមន្ត្រីជំនាញណែនាំឲ្យអាជីវករយកដុតកម្ទេចចោលដោយខ្លួនឯង និងមិនត្រូវយកទំនិញខូចគុណភាពមកលក់នៅលើទីផ្សារឡើយ។

ជាមួយគ្នានោះ ក្រុមមន្ត្រីជំនាញក៏បានណែនាំអាជីវករពីរបៀបមើលទំនិញដែលមានគុណភាព មើលសុពលភាពទំនិញ និងត្រូវរៀបចំទំនិញឲ្យមានសណ្ដាប់ធ្នាប់ មានរបៀប ទុកដាក់កុំឲ្យត្រូវពន្លឺថ្ងៃ ត្រូវបោសជូតសម្អាតជាប្រចាំដើម្បីឱ្យទំនិញមានសោភ័ណភាពទាក់ទាញដល់អតិថិជន ហើយត្រូវដាក់ឲ្យឆ្ងាយពីប្រេងឥន្ធនៈផងដែរ ។

បន្ថែមលើនេះ ក្រុមមន្ត្រីជំនាញក៏បានផ្ដាំផ្ញើ និងណែនាំដល់អាជីវករ និងអតិថិជនទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ត្រូវលក់និងទិញផលិតផលណាដែលមានគុណភាព និងត្រូវការពារខ្លួនពីជំងឺកូវីដ១៩ ដោយការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួន យើងគ្រួសារយើង សង្គមយើង ពីការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2248 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10239 នាក់
ខែនេះ :
40568 នាក់
3 ខែនេះ :
102733 នាក់
សរុប :
1235021 នាក់