ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
Tue,30 March 2021 (Time 08:28 PM)
ដោយ ៖ (ចំនួនអ្នកអាន: 412នាក់)

នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២1នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ។ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក លោកស្រីមន្រ្តីជំនាញប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុកកោះញែក មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដែលនាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះបានខិតខំអស់កម្លាំងកាយចិត្ត យកចិត្តទុកដាក់ពិនិត្យ និងព្យាបាលថែទាំប្រជាពលរដ្ឋមកសម្រាកព្យាបាលជំងឺទូទៅបានទាន់ពេលវេលា និងអំពាវដល់មន្រ្តីជំនាញទាំងអស់ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ត្រៀមលក្ខណៈដោយស្មារតីទទួលខុសត្រូវខ្ពស់រួមគ្នាបន្តទៅទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ១៩។ ដើម្បីលើកទឹកចិត្តដល់មន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាដល់មន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីចំនួន៦០នាក់ ក្នុងមួយនាក់ៗទទួលបានថវិកាចំនួន១០០.០០០រៀល និងម៉ាស់សរុបចំនួន៦០០ម៉ាស់៕ដោយ(ការិយាល័យសរុប និងព័ត៌មានខេត្ត)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
768 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8759 នាក់
ខែនេះ :
39088 នាក់
3 ខែនេះ :
101253 នាក់
សរុប :
1233541 នាក់