ខេត្តរតនគិរី ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំរបស់រដ្ឋបាលខេត្តរតនគិរី ស្តីពីវិធានការការពារ និងការទប់ស្កាត់នៃការរីករាលដាលមេរោគ COVID 19 ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយរដ្ឋបាលខេត្តរតនគិរី បានដាក់ចេញនូវវិធានការមួយ ដើម្បីជាការចូលរួមទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តរតនគិរី។នៅក្នុងសេចក្តីណែនាំនោះផងដែរ មានមួយចំនុចបានបញ្ចាក់ថា ប្រជាពលរដ្ឋត្រូវចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញចូលតំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនខ្មែរកាត់ខ្សែស្រឡាយចិន ដែលត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីចូលរួមពិធីសែនផ្នូរ ពូនផ្នូរ (ឆេងម៉េង) តាមប្រពៃណី ក្រោយពីត្រឡប់មកវិញ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានលម្អិតអំពីគោលដៅដែលខ្លួនបានទៅចូលរួម និងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះរបស់ខ្លួនចំនួន១៤ថ្ងៃ ដោយមានការតាមដាន និងត្រួតពិនិត្យសុខភាពពីគ្រូពេទ្យជំនាញស្របតាមវិធានការរបស់សុខាភិបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា