(កំពង់ចាម)៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានទទួលការឧបត្ថម្ភ ជាថវិកា សម្ភារមួយចំនួន ពីសប្បុរសជនដើម្បីឧបត្ថម្ភគាំទ្រដល់ការចូលរួម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍។ក្នុងនោះ សប្បុរជនទី១៖ លោក កាំង គីមហុង និងលោកស្រី លី សៀវម៉ី បានឧបត្ថមមីជាតិ១០០កេស, ទឹកក្រូច១០០កេស និងថវិកា ចំនួន៤,០០០,០០០រៀល និងទី២៖ លោក ភាង ភានិត និងភរិយា ឧបត្ថមនូវទឹកសុទ្ធ១០០កេស, មី៥០កេស, ម៉ាស់៥០ប្រអប់ និងអាល់កុលចំនួន០២កាន។ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានប្រគល់លិខិតថ្លែងអំណរគុណ និងបានកោតសរសើរដល់នូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោក-លោកស្រី ដែលបានចូលរួមចំណែកចំពោះសុខទុក្ខរបស់កងកម្លាំងនគរបាលខេត្តកំពង់ចាមទាំងមូល តាមយៈការឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារជាច្រើន ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា