ខេត្តកែប ៖ រដ្ឋបាលខេត្តកែបបានចេញលិខិតលេខ ០១៨-/២១ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសម្រេចបន្តហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងខេត្តជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។បើតាមខ្លឹមសារនៃលិខិតដដែលបានកំណត់នូវប្រការសំខាន់ៗចំនួន៤គឺ ៖ប្រការ១ – បន្តអនុវត្តន៍ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងខេត្តកែបជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដូចបានកំណត់ក្នុងសេចក្តីណែនាំលេខ ០០៣/២១ សណន ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកែប ស្តីពីការហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងខេត្តកែបជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប សម្រាប់រយៈពេល៨ (ប្រាំបីថ្ងៃ) បន្តទៀត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ខ្លឹមសារសេចក្តីណែនាំលេខ ០០៣/២១ សណន ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកែបស្តីពីការហាមឃាត់ធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងខេត្តកែបជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប មានអនុភាពអនុវត្តបន្តរហូតដល់មានបទបញ្ញាត្តិថ្មីមកជំនួស។ប្រការ២ – ការអនុវត្តគោលការណ៍ពិន័យអន្តរការណ៍ ត្រូវប្រតិបត្តិតាមសេចក្តីសម្រេចលេខ ០១៦/២១ សសរ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកែប ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធរផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកែប។ប្រការ៣ – បទបញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។ប្រការ៤ – នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកែប មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការនគរបាលការពារព្រំដែនទឹកវរៈលេខ ៤៣០ ប្រចាំខេត្តកែប ប្រធានមន្ទីរពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលក្រុង-ស្រុក ត្រូវអនុវត្តន៍សេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា