ខេត្តកំពត ៖ កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានបង្ក្រាបជនជាតិចិន ១៤នាក់ ដែលបម្រុងធ្វើដំណើរឆ្លងកាត់ខេត្តកំពត ទៅរាជធានីភ្នំពេញ បន្លំជិះក្នុងរថយន្ដដឹកជំនិញដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។បើតាមប្រភពពីនគរបាលខេត្តកំពងបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូកបានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានដឹកជនជាតិចិនចំនួន១១នាក់ (ប្រុស) ល្មើសបម្រាមរាជរដ្ឋាភិបាលដោយឆ្លងកាត់ពីខេត្តព្រះសីហនុ មកខេត្តកំពត ឆ្លងកាត់ភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ប្រភពបានបញ្ជាក់ថា តាមការសួរនាំជំហ៊ានដំបូង ពួកគេធ្វើដំណើរមកពីខេត្តព្រះសីហនុ ហើយក្នុងគោលដៅទៅរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្ដខាងលើនេះ បិទបាំងកេសស្នោនៅជុំវិញកញ្ចប់ ដើម្បីបន្លំភ្នែកសមត្ថកិច្ចថាជារថយន្ដដឹកគ្រឿងសមុទ្រ។ បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់នោះ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីស្រាវជ្រាវតាមខ្លួនមេក្លោងបន្ដទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា