រសៀលថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្តមួយចំនួន បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន Metfone សាខាខេត្តកំពត នូវម៉ាសចំនួន១២៥០០ម៉ាស ទឹកអាកុលចំនួន ៦០លីត្រ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់បម្រើអោយសកម្មភាពក្នុងវិធានការការងារប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីត-១៩។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនMetfone សាខាខេត្តកំពត ដែលបាននាំយកអំណោយមនុស្សធម៌ ជាម៉ាស និងទឹកអាកុល ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពតដែលកំពុងត្រូវការចាំបាច់ពេលនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុកអំណោយទាំងនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ឲ្យក្នុងវិធានការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្តកំពតបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាលលើសុខមាលភាពប្រជាពលរដ្ឋឲ្យចាកផុតពីជំងឺដ៏កាចសាហាវនេះ។ ជាមួយនេះផងដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានបញ្ជាក់ថា រយៈពេលកន្លងមក មានសប្បុរសជន និងក្រុមហ៊ុននានាជាច្រើន តែងតែបានចូលរួមបរិច្ចាគធនធាន ថវិកា និងសម្ភារៈជាមួយរដ្ឋបាលខេត្ត ក្នុងស្មារតីរួមប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងការសង្ឃឹម និងជឿជាក់ថា នៅមានបងប្អូនសប្បុរសជន ក្រុមហ៊ុនក្នុងខេត្តកំពត នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត បន្តថែមទៀត ដើម្បីយើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងបង្កា ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ កុំឱ្យមានឆ្លងបន្តរីករាលដាលក្នុងសហគមន៍ខេត្តកំពត ដែលបច្ចុប្បន្នរដ្ឋបាលខេត្ត រួមនឹងប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាននឹងកំពុងយកចិត្តទុកដាក់ អនុវត្តវិធានការសុខាភិបាល បីកុំ បីការពារបានល្អប្រសើរ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា អំណោយទាំងនេះ ឯកឧត្តមនឹងបន្តយកទៅផ្ដល់ជូនឲ្យដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពស្ថាប័នគោលដៅពាក់ព័ន្ធ ប្រជាពលរដ្ឋមូលដ្ឋាន សម្រាប់បម្រើឲ្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងខេត្តកំពតបន្តទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា