(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសារការី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១១គ្រួសារ ដែលទទួលរងគ្រោះដោយសារបាតុភូតខ្យល់កន្រ្តាក់របើកដំបូល នៅឃុំឈូក នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ថ្លែងក្នុងពិធីចុះសាកសួរសុខទុក្ខនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានពាំនាំនូវក្តីនឹករលឹកពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសំដែងនូវការសោកស្ដាយចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅពេលនេះ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ត សុខ លូ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សព្វថ្ងៃនេះអាកាសធាតុមានការប្រែប្រួល សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអាចបង្ករឲ្យមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ។ លើសពីនេះទៀតសូមពុកម៉ែបងប្អូនថែរក្សានូវសុខភាព ហូបស្អាត រស់នៅស្អាត ផឹកស្អាត ជាពិសេសសូមចូលរួមគោរពនូវវិធានការ បីការពារ បីកុំ និងពីចូលរួម របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអនុវត្តវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែល ទទួលរងគ្រោះ ទាំង ១១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ០១ យួរ ទឹកត្រី ១យួរ តុង ១ ឃីដ ១បញ្ចប់ មី ១កេះ និងថវិកា២០ម៉ឺនរៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា