ខេត្តកណ្ដាល៖ ដោយមើលឃើញពីការខ្វះខាត និងទុក្ខលំបាកជាក់ស្ដែងរបស់ព្រះសង្ឃ នៅក្រុងតាខ្មៅ ស្ថិតក្នុងកាលៈទេសៈដែល ខេត្តកណ្ដាលកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវបានបិទខ្ទប់ រយៈពេល១៤ថ្ងៃ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាននាំយកនូវទេយ្យទាន រួមមានអង្ករ ត្រីខ ទឹកសុទ្ធ និងបច្ច័យ មួយចំនួន ប្រគេនដល់ព្រះសង្ឃចំនួន១៦វត្ត ក្នុងក្រុងតាខ្មៅ។មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ស្ថិតក្នុងកាលៈទេសៈដែលរដ្ឋបាលខេត្តកណ្ដាលក៏ដូចជាទូទាំងប្រទេស កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះក្រុងតាខ្មៅ ត្រូវបានបិទខ្ទប់មិនអនុញ្ញាត ឱ្យបងប្អូនប្រជាពលរដ្ឋ ចេញក្រៅផ្ទះឡើយ ក្នុងនោះព្រះសង្ឃដែលគង់នៅតាមវត្តអារាមនានាក្នុងក្រុងតាខ្មៅ ក៏ប្រឈមទៅនឹងការខ្វះខាតនៅចង្ហាន់ ដែលតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាលយកចិត្តទុកដាក់ ជួយទំនុបបំរុង ដើម្បីទប់ស្កាត់នូវការខ្វះខាតចំពោះមុខបច្ចុប្បន្ន។ ក្នុងពិធីប្រគេននូវទេយ្យទាន ព្រះសង្ឃគ្រប់ព្រះអង្គទាំង១៦ វត្ត បានរៀបចំពិធីប្រោះព្រំឧទ្ទិសបួងសួង ដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល អោយចៀសផុតនូវជំងឺដ៏កាចសាហាវមួយនេះផងដែរ។សូមបញ្ជាក់ផងដែរថា ទេយ្យទានដែលរដ្ឋបាលខេត្តកណ្ដាល ប្រគេនជូនព្រះសង្ឃទាំង១៦ ទាំងអស់មាន៖ អង្ករចំនួន ២៨.៥តោន ទឹកសុទ្ធចំនួន១២០កេស ត្រីខចំនួន១០០កេស និងបច្ច័យ១៦លានរៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា