មណ្ឌលគិរីះ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ហែម ប៊ូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលស្ថានភាព ការកាប់រុករានដីព្រៃ យកដីធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃខៀវ ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក។ឯកឧត្តម ស្វាយ សំអ៊ាង បានឲ្យដឹងថា ការចុះពិនិត្យនេះ គោលបំណង ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ធ្វើជាកម្មសិទ្ធិ នៅតំបន់ព្រៃខៀវ ក្នុងភូមិសាស្រ្តស្រុកកោះញែក ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ឯកឧត្តម បានណែនាំដល់មន្រ្តីជំនាញ ត្រូវចុះពិនិត្យ សិក្សាស្រាវជ្រាវ និងបង្ក្រាបបទល្មើសដីព្រៃឈើគ្រប់ប្រភេទ ជាពិសេស ត្រូវចំណាត់ការឲ្យបានម៉ឺងម៉ាត់ចំពោះមេខ្យល់ និងមេខ្លោង ដែលរៀបចំឲ្យមានចលនានៃការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធយកដីព្រៃខុសច្បាប់។ ម្យ៉ាងទៀត ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភថវិកាចំនួន ៥០០$ ដល់កម្លាំងប្រជាការពារចំនួន ៣៣នាក់ នៅចំណុចព្រៃខៀវ ក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក។
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា