ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានប្រគល់ទូកម៉ាស៊ីន១គ្រឿង ជូនដល់កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនម្រើច នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ ដើម្បីប្រើប្រាស់ និងសហការចុះល្បាតក្នុងភូមិសាស្រ្តតាមដងទន្លេស្រែពកក្នុងការទប់ស្កាត់បទល្មើសជាមួយមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី, លោកនាយកដែនជម្រកសត្វព្រៃស្រែពក និងលោកមេបញ្ជាការរងនៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ ផងដែរ។ឆ្លៀសក្នុងឱកាសនោះ នាយ និងនាយរងនគរបាលប៉ុស្តិ៍ការពារព្រំដែនម្រើច ក៏សូមថ្លែងអំណរគុណដល់ ឯកឧត្តម សាយ សំអាល់ និង ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានផ្ដល់ទូកម៉ាស៊ីន១គ្រឿងនេះ សម្រាប់បម្រើឲ្យការដឹកជញ្ជូនសម្ភារៈ និងចុះល្បាតក្នុងកិច្ចសហការដ៏ជិតស្និទ្ធជាមួយមន្រ្តីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា