ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលក្រុងសែនមនោរម្យដឹកនាំដោយលោក ហៀក សុផាន អភិបាល នៃគណៈអភិបាលក្រុង និងសហការីបាននាំយកសម្ភារ ៖ -ទឹកសុទ្ធ២៥កេស -ម៉ាស២៥ប្រអប់ ៣-ភេសជ្ជៈបាកាស៥កេស -ទឹកអាល់កុល២៥លីត្រ ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ ដែលមានចំនួន៥ក្រុម ក្នុងមួយក្រុមទទួលបាន (ទឹកសុទ្ធវីតាល់៥កេស,ម៉ាស៥ប្រអប់ អាល់កុល៥លីត្រ និងភេសជ្ជៈបាកាស១កេស)។ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលក្រុងសែនមនោរម្យ សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានឧបត្ថម្ភដល់រដ្ឋបាលក្រុងកន្លង។ ទន្ទឹមនោះ លោកអភិបាលក្រុង សូមថ្លែងអំណរគុណដល់សប្បុរសជននានា និងសូមអនុមោទនាទទួលបុណ្យកុសល់ សូមប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គលវិបុលសុខគ្រប់ប្រការទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។ជាមួយគ្នានេះ លោកអភិបាលក្រុងក៏អំពាវនាវដល់សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទាំងអស់គ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា