ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងងសប្បុរសជនក្នុងខេត្ត។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក លោកស្រីជាសប្បុរសជន ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងអស់នេះ គឺឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។ គួបញ្ជាក់ថា រដ្ឋបាលខេត្ត ទទួលអំណោយពីសប្បុរសជនរួមមាន៖ ១-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទឹកសុទ្ធ ៥០០យួរ ២-ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ទឹកសុទ្ធ៥០០យួរ ២-លោកឧកញ៉ា សាយ ហាង និងលោកជំទាវ ម៉ាស១០.០០០ម៉ាស ទឹកសុទ្ធ១០០កេស អាល់កុល ១៥០លីត្រ ៣-សាខាធនាគារអេស៊ីលីដាទាំង៨សាខាក្នុងខេត្តកំពង់ចាម ម៉ាស់ ១០.០០០ អាល់កុល ២៤០លីត្រ មី ១៦កេស ទឹក ១៦កេស ៤-គណៈអាជីវករផ្សារបឹងកុក ថវិកា ២.០០០.០០០រៀល ៥-លោក ស៊ុយ ភូនាថ នាយកក្រុមហ៊ុន អេសធីអេស អែតវើថាយស៊ីង ឯ.ក អង្ករ ១តោន ម៉ាស១០.០០០ម៉ាស អាល់កុល ៦០លីត្រ មី ២០កេស និងទឹកសុទ្ធ២០កេស ៦-លោក មុត ពិសិដ្ឋ ប្រធានក្រុមហ៊ុន ស៊ីភី កម្ពុជាចំកាត់ សាខាខេត្តកំពង់ចាម ម៉ាស់១២.៥០០ អាល់កុល ១២០លីត្រ ទឹកសុទ្ធ៥០កេស ៧-ក្រុមហ៊ុន THANAKORN ធូបមូស៣កេស ថ្នាំបាញ់មូស ចំនួន១កេស អាល់កុល ៣០លីត្រ ទឹកសុទ្ធ៥កេស និងខោទឹកនោម ៥០ខោ។
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា