ខេត្តមណ្ឌលគិរី ៖ លោក ណយ ច័ន្ទតារា អនុប្រធានស.ស.យ.ក ខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកកែវសីមា និងលោក ហឿន សុខណា ប្រធានប្រតិបត្តិស.ស.យ.ក ស្រុកកែវសីមា និងសហការី នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រយុទ្ធនឹងជំងឺកូវីដ១៩ និងថវិកាមួយចំនួន ឧបត្ថម្ភដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកែវសីមា រួមទាំងកងកម្លាំងនគរបាល និងគ្រូពេទ្យជួរមុខ ដែលឈរជើងនៅព្រំប្រទល់មណ្ឌលគិរី-ក្រចេះ ក្នុងប្រតិបត្តិការចុះពិនិត្យមើលសុខភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរចូលក្នុងខេត្តមណ្ឌលគិរី ក្នុងការរួមគ្នាបង្ការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីជាការលើកទឹកចិត្ត និងដោះស្រាយការហូបចុកប្រចាំថ្ងៃ។លោក ណយ ច័ន្ទតារា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឈឹម កាន ជាប្រធាន ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខុមាលភាព និងការរស់នៅរបស់សមាជិក សមាជិកា ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ជាពិសេស ក្រុមការងារស.ស.យ.ក ខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ ដែលកំពុងបំពេញបេសកម្ម ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ជាមួយគ្នានោះ លោក ណយ ច័ន្ទតារា បានណែនាំដល់ក្រុមការងារ ស.ស.យ.ក និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការឲ្យបានម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ។ លោកបានបញ្ជាក់ថា សម្ភារដែលឧបត្ថម្ភជូននាពេលនេះ រួមមាន ៖ ទឹកបរិសុទ្ឋវីតាល១០កេស ទឹកបរិសុទ្ធ២០យួរ មីកំប៉ុង១កេសធំ ស្មើ១២យួរ ម៉ាស់ ៥ប្រអប់ និងបន្ថែមថវិកាដល់ក្រុមការងារ ស.ស.យ.ក ប្រចាំការចំនួន១០០ដុល្លារសម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ។បន្ទាប់មក ក្រុមការងារស.ស.យ.កខេត្ត និងស្រុក បានចុះសួរសុខទុក្ខ លោក សៀង ឈូក អនុប្រធានស.ស.យ.ក ស្រុកកែវសីមា ដែលមានជីវភាពខ្វះខាត និងបានឧបត្ថម្ភសម្ភារ រួមមាន ៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខកំប៉ុង២យួរ ថវិកា២៤០.០០០រៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា