បាងកក ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មនា CNA កាលពីម្សិកមិញបានឲ្យដឹងថា ប្រទេសថៃអាចនឹងចាត់ទុកទីក្រុងបាងកក ជាតំបន់ប្រកាសអាសន្នពី COVID-19 កម្រិតពណ៌ក្រហម នៅមុនពិធីបុណ្យចូលឆ្នាំថ្មីសង្ក្រាន្តរបស់ថៃ ឈានចូលមកដល់នៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីការផ្ទុះឡើងវិញនូវករណីឆ្លងជាចង្កោមៗ។អាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន ៣៣៤ករណីថ្មី ក្នុងនោះមាន២១៦ករណីត្រូវបានរកឃើញនៅក្នុង ទីក្រុងបាងកក។ ម្យ៉ាងវិញទៀត ក្នុងថ្ងៃតែមួយនេះដែរ ប្រព័ន្ធផ្សព្វផ្សាយថៃបានចេញផ្សាយថារដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Saksayam Chidchob បានឆ្លង COVID-19 ខណៈរដ្ឋមន្ត្រី និងសមាជិកសភាជាច្រើនរូបទៀតត្រូវធ្វើចត្តាឡីស័ក។ រដ្ឋមន្ត្រីទាំងនេះមានដូចជារដ្ឋមន្ត្រីសុខាភិបាល លោក Anutin Charnvirakul, រដ្ឋមន្ត្រីអប់រំលោកស្រី Treenuch Thienthong និងឧបនាយករដ្ឋមន្ត្រីលោក Wisanu Kreungam។ករណីឆ្លង COVID-19 ជាចង្កោមត្រូវបានរកឃើញជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដែលមានជាប់ពាក់ព័ន្ធនឹងហាងលក់ស្រា និងក្លឹបកម្សាន្តជាច្រើន ក្នុងទីក្រុងបាងកក ជាពិសេសក្នុងស្រុក Wattana តែម្ដង។ នៅចន្លោះពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា អាជ្ញាធរសុខាភិបាលថៃបានរកឃើញករណីឆ្លង ២៥៧ករណីចេញពីទីតាំងទាំងនេះ រីឯករណីឆ្លងជាចង្កោមក៏ត្រូវបានរាយការណ៍ដែរចេញពីទីតាំងកម្សាន្តនៅជុំវិញខេត្តដូចជាខេត្ត Chonburi, Samut Prakarn, Suphan Buri និងខេត្ត Nonthaburi។ប្រឈមមុខនឹងការឆ្លងជាចង្កោម និងមុនពិធីបុណ្យសង្ក្រាន្តចូលមកដល់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមេសានេះ អាជ្ញាធរសុខាភិបាលថៃត្រូវបានគេរំពឹងថាអាចនឹង ប្រកាសបែងចែកតំបន់ប្រកាសអាសន្នពី COVID-19 ទៅតាមកម្រិតនៃហានិភ័យនីមួយៗ។ តំបន់ប្រកាសអាសន្នកម្រិតពណ៌ក្រហមក្នុងនោះអាចមានដូចជា ទីក្រុងបាងកក, ខេត្ត Pathum Thani, Nonthaburi, Samut Prakarn និងខេត្ត Nakhon Pathom ហើយការសម្រេចចិត្តណាមួយនឹងត្រូវធ្វើឡើងដោយ ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃថៃ។គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលថៃក៏បានសម្រេចហាមឃាត់ការលេងបាចទឹកដាក់គ្នានៅតាមដងផ្លូវផងដែរ ដែលជាទូទៅត្រូវប្រារព្ធនៅក្នុងពិធីបុណ្យ សង្ក្រាន្តដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា