ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះត្រួតពិនិត្យគោលដៅឈរជើងរបស់កម្លាំងចម្រុះហាមឃាត់ប្រជាពលរដ្ឋគ្មានការចាំបាច់ចេញ ចូលឆ្លងខេត្ត នៅចំណុចព្រំប្រទល់ទាំង២ មណ្ឌលគិរី រតន:គីរី និងមណ្ឌលគិរី ក្រចេះ
Thu,08 April 2021 (Time 09:09 AM)
ដោយ ៖ (ចំនួនអ្នកអាន: 450នាក់)

មណ្ឌលគិរី ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក បានចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅព្រំប្រទល់ខេត្តទាំង២ចំនុចក្នុង ភូមិសាស្ត្រស្រុកកោះញែក និង ស្រុកកែវសីមា។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ការចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ចនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនកងកម្លាំងប្រចាំការនៅគោលដៅនេះ ព្រមទាំងជំរុញឲ្យសមត្ថកិច្ចរឹតបណ្តឹងការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានថ្លែងកោតសរសើរដល់កម្លាំងសមត្ថកិច្ច អ្នកបានឈរជើងនៅគោលដៅខាងលើ ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់គណ:បញ្ជាការឯកភាពស្រុក ហាមឃាត់ការជួបជុំ ការរៀបចំពិធីផ្សេងៗ រួមទាំងពិធីនៅតាមវត្តអារាម និង ណែនាំអោយរមណីយដ្ឋាននានា ផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។ ចំពោះអ្នកចំណូលស្រុក ត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមផ្ទះ ឬ នៅមណ្ឌលចត្តាឡីស័ក អោយបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការហាមឃាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយនាពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសរាជរដ្ឋាភិបាល គិតគូរពីសុខភាពសាធារណៈ គិតគូរពីអាយុជីវិតបងប្អូន គ្រួសារ និង សង្គមជាតិ។ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩។

នៅក្នុងឱកាសចុះត្រួតពិនិត្យគោលដៅទាំង២ខាងលើ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកសម្ភារៈមួយចំនួនឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅគោលដៅទាំង២ខាងលើ រួមមាន ÷ អង្ករ មី ទឹកសុទ្ឋ ទឹកក្រូច អាល់កុល ម៉ាស់ ថវិការចំនួន២លានរៀលក្នុង១គោលដៅ។ ដោយឡែក ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន១ លានរៀល ដល់សមត្ថកិច្ចឈរជើងនៅគោលដៅស្រុកកោះញែក តាមរយៈលោកស្នងការខេត្តផងដែរ ហើយឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាចំនួន៥០០ដុល្លារសម្រាប់ទិញស័ង្កសីប្រក់រោងប្រចាំការព្រំប្រទល់ខេត្តមណ្ឌលគិរី ខេត្តរតន:គីរី។

បន្ទាប់ពីការចុះពីត្រួតពិនិត្យគោលដៅឈជើងរបស់សមត្ថកិច្ចនៅចំណុចខាងលើ ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកបច្ច័យ ចំនួន ១.២០០ដុល្លារ ប្រគេនព្រះចៅអធិការវត្តដេអេ សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្តអារាម ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1275 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9266 នាក់
ខែនេះ :
39595 នាក់
3 ខែនេះ :
101760 នាក់
សរុប :
1234048 នាក់