ខេត្តមណ្ឌលគិរី ៖ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយក្រុងសែនមនោរម្យ និងសហការី បានប្រគល់អំណោយជាទឹកបរិសុទ្ធចំនួន ២៥០កេះ ផ្តល់ជូនឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី សម្រាប់ចាត់ចែង និងប្រើប្រាស់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តលើកទី២ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តមណ្ឌលគិរី។លោក សាយ ម៉េងគីម បានឲ្យដឹងថា សម្រាប់ទឹកបរិសុទ្ធដែលផ្តល់ជូន រដ្ឋបាលខេត្តមណ្ឌលគិរីនាពេលនេះ គឺជាការចូលរួមចំណែកពីលោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារចុះជួយសង្កាត់ទាំង ០៤ក្នុងក្រុងសែនមនោរម្យ សម្រាប់ជួយដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្ត។ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណចំពោះ លោក សាយ ម៉េងគីម និងសហការីទាំងអស់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារផ្សេងៗ ដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ ការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ឯកឧត្តម បញ្ជាក់ថា សម្ភារទាំងអស់នេះ នឹងជួយដោះស្រាយមួយចំណែក ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនក្រុមគ្រូពេទ្យជួរមុខ ក្រុមការងារស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្តផងដែរ។នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង និងលោក សាយ ម៉េងគីម រួមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលដំណើរការច៉ាក់សាំងការពារមេរោគកូវីដ-១៩ ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋ រួមទាំងអតីតយុទ្ធជនកម្ពុជាខេត្ត ហើយឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការណ៍ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។ បន្ថែមលើសនេះ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនកម្ពុជាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង បានឧបត្ថម្ភថវិកាចំនួន ៤លានរៀល រដ្ឋបាលក្រុងសែនមនោរម្យ ចំនួន១លានរៀល លោក ម៉ៅ ចំរើន ប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចំនួន ៥០ម៉ឺនរៀល លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានឧបត្ថម្ភថវិកាចំនួន៣០ម៉ឺននរៀល ជូនដល់លោកឧត្តមសេនីយ៍ទោ សាន្ត គីមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត សម្រាប់ចាត់ចែង និងដោះស្រាយការហូបចុក និងការធ្វើដំណើររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា