នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងឯកឧត្តមបណ្ឌិត ប៊ុន គឹមស៊ាន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាកិត្តិយសក្នុងការផ្តល់អំណាយជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៧៥គ្រួសារ នៅពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១ ស្ថិតនៅវត្តកន្ទឺ និងទីតាំងទី២ ស្ថិតនៅសាលាបឋមសិក្សាបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អស់លោក លោកស្រី អនុប្រធានសាខាកាកក្រហមកម្ពុជាខេត្ត លោកអភិបាល អភិបាលរងស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ នៅក្នុងពិធីនោះដែរ ឯកឧត្តម ងួន រតនៈ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល និងសម្តេចគតិតព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅពេលជួបគ្រោះធម្មជាតិនានាកន្លងមកដូចជា ៖ ទឹកជំនន់ និងខ្យល់កន្ត្រាក់ជាដើមនេះផងដែរ។ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ជាធម្មតានៃធម្មជាតិ និងប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន នៅពេលមានភ្លៀងធ្លាក់ដើមរដូវ ឬភ្លៀងកក់ខែមុនដំបូងគេ តែងតែមានការលាយឡំគ្នាជាមួយខ្យល់ ផ្គររន្ទះ ដែលបណ្តាលធ្វើឱ្យផ្ទះសម្តែងរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនរងការខូចខាត និងមានការស្លាប់បាត់បង់ជីវិតមនុស្ស សត្វផងដែរ។ គូសបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍បឋម គិតត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ មានក្រុង ស្រុក ចំនួន៥ រួមមាន ៖ ក្រុងបាត់ដំបង ស្រុករតនមណ្ឌល សង្កែ បាណន់ និងស្រុកភ្នំព្រឹក ដែលបានរងគ្រោះដោយសារខ្យល់កន្ក្រាក់ បណ្តាលរបើងដំបូលផ្ទះប្រមាណ ៩៣ ខ្នង និងរន្ទះបាញ់ ២លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ២នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា