ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពង់ធំ ជម្រុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវខិតខំអនុវត្តនូវ វិធានការ​នៃការ​ហាមឃាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ-១៩
Fri,09 April 2021 (Time 08:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 451នាក់)

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមប្រព័ន្ធវីដេអូ Microsoft Teams នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថាបច្ចុប្បន្ននេះ ប្រទេសរបស់យើងកំពុងតែទទួលរងគ្រោះនូវព្រឹត្តិការណ៍ ២០កុម្ភ: ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅមិនទាន់មានការធូរស្រាលនៅឡើយទេ។ ហើយថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានចេញ​សេចក្តីណែនាំ​ជាបន្តបន្ទាប់ រហូតដល់ចេញសេចក្តីសម្រេច កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ ក៏បានជម្រុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវខិតខំអនុវត្តនូវសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែល​ខ្លឹម​សារ​​នៃសេចក្តីសម្រេចនេះ ប្រព្រឹត្តទៅមានរយៈពេល ១៤ថ្ងៃ ដោយយើងបានអនុវត្តគិតចាប់ពីម៉ោង សូន្យ​នៃថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិង​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្រ្តនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់ស្រុកដែលមានព្រំប្រទល់ជាប់នឹងខេត្ត សូមបង្កើន​ការយកចិត្តទុកដាក់ទៅលើការអនុវត្តការងារ និងតួនាទីរបស់ខ្លួនឲ្យបានហ្មត់ចត់ ជាពិសេសសូមលោក​អភិបាល​ស្រុក លោកមេឃុំ ចៅសង្កាត់ មេភូមិ ខិតខំចុះសាកសួរ​សុខទុក្ខបងប្អូនពលករដែលកំពុងធ្​វើចត្តាឡីស័ក​នៅតាមផ្ទះ ឲ្យបានញឹកញាប់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1158 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9149 នាក់
ខែនេះ :
39478 នាក់
3 ខែនេះ :
101643 នាក់
សរុប :
1233931 នាក់