ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលជំនួយឧបត្ថម្ភពីសប្បុរសជន ក្នុងគោលដៅរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ព្រឹក.ថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ខេត្ត ព្រមទាំងអភិបាលរងខេត្ត និងថ្នាក់ដឹកនាំសាលាខេត្តកំពត បានទទួលជំនួយឧបត្ថម្ភសប្បុរសធម៌ពីក្រុមហ៊ុនហុងដាស្រីអូនខេត្តកំពត រួមមាន ម៉ាសចំនួន៥០០០ម៉ាស ទឹកអាកុល៦០លីត្រ និងថវិកា ចំនួន១០០០ដុល្លា ដើម្បីជួយក្នុងគោលដៅ រួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានចាត់ទុកអំណោយទាំងអស់នេះ ពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តបាននឹងកំពុងព្រួយបារម្ភ និងយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស្របពេលដែលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក។ឯកឧត្តម អភិបាលខេត្តក៏បានថ្លែងអំណរគុណ ចំពោះលោក ហាន ម៉េងលី និងលោកស្រី ផូវ សោភ័ណ្ឌ ជាសប្បុរសជនម្ចាស់ហាងលក់ម៉ូតូហុងដា ស្រីអូនខេត្តកំពត ដែលតែងតែចូលរួមចំណែកឧបត្ថម្ភសម្ភារៈ និងថវិកា ដល់រដ្ឋបាលខេត្តកំពតនាពេលនេះនិងពេលកន្លងទៅ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តកំពតដែលកំពុងតម្រូវការចាំបាច់ ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ក្នុងគោលដៅរួមចំណែកបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា អំណោយទាំងអស់នេះ ឯកឧត្តមនឹងចាត់បញ្ជូនឲ្យដល់គោលដៅសំខាន់ៗក្នុងខេត្ត ជាពិសេស ឃុំសង្កាត់ទាំង៩៣ នៃក្រុង ស្រុកទាំង៨ របស់ខេត្តកំពត សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានប្រើប្រាស់ទាន់ពេលវេលាក្នុងសកម្មភាពបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា