ខេត្តបន្ទាយមានជ័យ ៖ ថវិកាចំនួន៤លានរៀល និងម៉ាសមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងរាស្រ្ត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងនិងលោកជំទាវ ឧកញ៉ា ហេម ចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ ត្រូវបានប្រគល់ជូនក្រុមការងារជួសជុលព្រះពន្លាជ័យបារាយណ៌មេបុណ្យ នៃប្រាសាទបន្ទាយឆ្មារ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ។ ដែលពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លានេះ ប្រព្រឹត្តទៅតាមរយ:ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។សូមបញ្ជាក់ថា ប្រាសាទបន្ទាយឆ្មារត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គ ដែលបានពលីជិវិតក្នុងសមរភូមិប្រយុទ្ធជាមួយចាមនៅឆ្នាំ១១៧៧។ ប្រសាទបន្ទាយឆ្មារមានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកពួក ខេត្តបន្ទាយមានជ័យ ចម្ងាយប្រមាណជា៦០គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ ហើយប្រាសាទនេះត្រូវបោះបង់ចោលជាច្រេីនឆ្នាំ និងបានទទួលរងខ្ទេចខ្ទាំដោយសារសង្រ្គាម ធម្មជាតិ និងមនុស្ស ដែលធ្វេីឲ្យនិងតួប្រាង្គនៃប្រាសាទទាំងមូលដួលរាបដល់ដីស្ទេីរគ្មានសល់ ហេីយក្រោមគំនិតផ្តួចផ្តេីមរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវម៉ៅ ម៉ាល័យ ប្រាសាទនេះត្រូវបានជួសជុលលម្អវិញជាបណ្តេីរៗ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា