ព្រឹកថ្ងៃសុក្រទី៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនអតីតយុទ្ធជននៅទូទាំងខេត្តក្រចេះ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបញ្ជាក់ថា៖ «យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជនកម្ពុជា នៅទូទាំងខេត្តក្រចេះ នៅពេលនេះ គឺដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន ដែលពួកគាត់បានពលីជួយជាតិមាតុភូមិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ ហើយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺដើម្បីការពារសុខភាពខ្លួនឯងការពារក្រុមគ្រួសារ និងសហគមន៍ផងដែរ។ ក្នុងនោះដែល ឯកឧត្តមអភិបាលខេត្ត បានជម្រុញលើកទឹកចិត្តឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ សូមមកចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង សូមបន្តគោរព និងអនុវត្តការធ្វើចត្តាឡីស័កនៅតាមផ្ទះ។ ហើយសូមកុំជឿតាមពាក្យចចាមរាម ដែលថាការចាក់វ៉ាក់សាំងការពារនេះ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ឬដល់អាយុជីវិត គឺមិនពិតទេ ការចាក់វ៉ាក់សាំងនេះ គឺការពារសុខភាពរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍របស់យើង ឲ្យជៀសផុតពីជំងឺរាតត្បាតជាសកលកូវីដ-១៩។ ដោយការយកចិត្តទុកដាក់ និងក្តីព្រួយបារម្មណ៍ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ពីប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល មិនអាចកាត់ថ្លៃបាន គឺការផ្តល់ឲ្យនូវថ្នាំវ៉ាក់សាំងការពារជំងឺកាចសាហាវ ដែលកំពុងឆ្លងរីករាលជាសកល ឲ្យទទួលបានវ៉ាក់សាំងដើម្បីការពារពីការឆ្លងនូវជំងឺនេះ។ ក្នុងនោះតំណាងឲ្យអតីតយុទ្ធជន បានសម្តែងអារម្មណ៍សប្បាយចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវគុណូបការៈមិនអាចកាត់ថ្លៃបានចំពោះការគិតគូរ និងយកចិត្តទុកដាក់ពួកគាត់ជាអតីតយុទ្ធ ពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា