ខេត្តមណ្ឌលគិរី ៖ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក សាន់ ដារិទ្ធិ ប្រធានប្រតិបត្តិ សយសស ខេត្ត និងសហការី នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខលោកស្រី ម៉ី សារឹម អនុប្រធានមន្ទីរទេសចរណ៍ខេត្ត ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅក្រុងសែនមនោរម្យ។លោក សាន់ ដារិទ្ធិ បានឲ្យដឹងថា សម្ភារ និងថវិកា រួមមាន ៖ ទឹកសុទ្ធ ២កេស មី ១កេស និងថវិកា ៦០០,០០០៛ ដែលផ្តល់ជូនលោកស្រី ម៉ី សារឹមនាពេលនេះ គឺជាការរួមចំណែកតាមរយៈទឹកចិត្តសប្បុរសធម៌ពីសមាជិក សមាជិកា សយសស ក្នុងការជួយដោះស្រាយបានមួយរយៈ។នាឱកាសនោះ លោក សាន់ ដារិទ្ធិ និងសហការី បានជូនពរដល់លោកស្រី ម៉ី សារឹម អនុប្រធានមន្ទីរទេសចរណ៍ខេត្ត សូមឲ្យឆាប់ជាសះស្បើយពីជំងឺនេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា