ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សកម្មភាពពិធីប្រកាសតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកោះញែក
Sat,22 May 2021 (Time 04:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 528នាក់)

កោះញែក៖ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកោះញែក ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុក និងលោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុក/ឃុំ ជាច្រើនរូប ដែលបានប្រព្រឹត្តទៅនៅសាលាស្រុកកោះញែក។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ដល់ប្រធានគណបក្សស្រុក ដែលទើបតែងតាំងនាពេលនេះ ត្រូវគិតគូរ ការត្រៀមលក្ខណៈសម្បត្តិពីចម្ងាយឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមបឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២, ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នៅឆ្នាំ២០២៣ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀត តាមការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្សយើង ក្នុងការទទួលបានជ័យជម្នះ និងបានកោតសរសើរចំពោះក្រុមការងារដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អក្នុងពេលកន្លងមក។

សូមបញ្ជាក់ថា ឌឹម នី អភិបាលស្រុកកោះញែក ត្រូវបានប្រកាសតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកោះញែក ជំនួស អតីតអភិបាលស្រុកចាស់ ដែលត្រូវទទួលតួនាទីភារកិច្ចថ្មី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2431 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10422 នាក់
ខែនេះ :
40751 នាក់
3 ខែនេះ :
102916 នាក់
សរុប :
1235204 នាក់