ខេត្តត្បូងឃ្មុំ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ខែឧសភា បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារសិក្សាមួយខ្នង ២ជាន់ មាន១២បន្ទប់ ក្នុងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។អគារសិក្សានេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ជូនប្រជាពលរដ្ឋនៅក្នុងឃុំកក់ ស្រុកពញាក្រែក តាមតម្រូវការដែលមានកំណើនសិស្សានុសិស្សកើនឡើងជាលំដាប់នៅរៀងរាល់ឆ្នាំ។ អគារសិក្សានេះបានប្រារព្ធពិធីបញ្ចុះបឋមសិក្សាសាងសង់ កាលព្រឹកថ្ងៃទី១៩ កុម្ភៈ ឆ្នាំ ២០២១ បច្ចុប្បន្នបានដំណើរការសងសង់តាមគម្រោង ដែលនឹងបញ្ចប់នៅក្នុងរយៈពេល១៥ខែ។នៅក្នុងឱកាសអញ្ជើញពិនិត្យដំណើរការសាងសង់នេះ សម្តេចបាថ្លែងអំណរគុណនិងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ទាំងអស់ដែលបានខិតខំផ្តល់ការអប់រំដល់សិស្សានុសិស្ស ទោះស្ថិតនៅក្នុងដំណាក់កាលនៃរាលត្បាតជំងឺកូវីដ-១៩ក្តី តែបានព្យាយាម ស្វែងរកលទ្ធភាពនៅក្នុងការបង្រៀនសិស្សពីចម្ងាយនិងតាមអនឡាញស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការផ្តល់ការអប់រំដល់សិស្សានុសិស្សឱ្យបាននៅគ្រប់កាលៈទេសៈ។សម្តេចបានផ្តាំផ្ញើដល់គ្រូអ្នកគ្រូ ត្រូវសហការជាមួយមាតាបិតាសិស្ស ធ្វើយ៉ាងណាជួយគ្នាទៅវិញទៅមក ដើម្បីធានាដល់គុណភាពសិក្សា ជាពិសេសត្រូវផ្តល់ភាពកក់ក្តៅ ស្និទ្ធស្នាល់ដល់កុមារ និងយុវជន ឱ្យបានច្រើនបំផុត ក្នុងពេលជំងឺកូវីដ-១៩កូវីដ-១៩រាតត្បាតនេះ។សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ សិស្សានុសិស្សនិងយុវជន ដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្ពង់ខ្ពស់ ហើយក្លាយជាយុវជនគំរូ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងចំណេះដឹង និងចរិយាសម្បត្តិ ក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគតទាំងការគ្រប់គ្រងស្ថាប័ន ក៏ដូចជាមេគ្រួសារផងដែរ។សម្តេចបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ ដើម្បីចៀសផុតពីជំងឺដង្កាត់នានា ពិសេសជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនបំផុត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា