ខេត្តត្បូងឃ្មុំ ៖ រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីឆ្លើយតបតម្រូវការខាងវិស័យសុខាភិបាលនៅក្នុងខេត្ត ពិសេសក្នុងគ្រានៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ក្នុងពិធីប្រគល់ជូនរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែក ដែលរៀបចំធ្វើនៅគេហដ្ឋានផ្ទាល់របស់សម្តេច ស្ថិតនៅភូមិអន្លងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា រថយន្តសង្គ្រោះបន្ទាន់មានសារៈសំខាន់ណាស់ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសការដឹងជញ្ជូនពលរដ្ឋដែលបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ឱ្យបានទាន់ពេលវេលា ទៅព្យាបាលនៅមន្ទីរពេទ្យ។សម្តេច បានថ្លែងអំណរគុណនិងកោតសរសើរជាទីបំផុត ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមគ្រូពេទ្យ កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យបានយល់ដឹងពីជំងឺកូវីដ-១៩និងវិធានការការពារនានា ពិសេសការយកចិត្តទុកដាក់ដល់ការព្យាបាលអ្នកជំងឺ ការថែទំាសុខភាពប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក្កដោយស្មារតីទទួលខុសត្រូវខ្ពស់។ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តរាល់វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះជំងឺកូវីដ-១៩ នៅតែគំរាមកំហែងសង្គមជាតិខ្លាំងក្លានៅឡើយ។ សម្តេចបានគូសបញ្ជាក់ថាការអនុវត្តតាមវិធានច្បាប់និងវិធានសុខាភិបាល “៣ ការពារ និង ៣ កុំ” ឱ្យបានខ្ជាប់ខ្ជួន ជាមួយនិងការទៅទទួលវ៉ាក់សំាងដោយឥតគិតថ្លៃដែលរាជរដ្ឋាភិបាលកំពុងផ្តល់ជូន គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់បំផុត ដែលអាចឱ្យយើងគ្រប់គ្នាគេចផុតពីជំងឺដ៏កាចសាហាវនាពេលនេះ។ប្រជាពលរដ្ឋ អាជ្ញាធរខេត្តត្បូងឃ្មុំ ជាពិសេសមន្រ្តីសុខាភិបាលស្រុកពញាក្រែង បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភានាពេលនេះ ថាពិតជាមានសារៈសំខាន់នៅក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋនៅគ្រាមានអាសន្ន និងបានឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការក្នុងកាលៈទេសៈដែលជំងឺកូវីដ-១៩កំពុងរាតត្បាតនេះ។អាជ្ញាធរបានលើកឡើងថាកន្លងមកសម្តេចប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន តែងតែស្ថិតនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំនិងតែងតែជួយដោះស្រាយរាល់តម្រូវការជាក់ស្តែងជាប្រជាពលរដ្ឋមិនថានៅក្នុងវិស័យសុខាភិបាល អប់រំ កសិកម្ម ធារាសាស្រ្តនិងផ្លូវអនាគមន៍នោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា