ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម រួមជាមួយឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត បានអញ្ជើញចូលរួមទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីគណៈប្រតិភូសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ដឹកនាំដោយ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ និងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ដែលបាននាំអំណោយដ៏ថ្លៃថ្លា ផ្ដល់ជូនគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩នាពេលនេះ ស្របពេលដែលរដ្ឋបាលខេត្ត កំពុងមមាញឹកនឹងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានចាត់ទុកថា អំណោយទាំងនេះ ពិតជាមានសារៈសំខាន់ ក្នុងចូលរួមចែករំលែកនូវការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងគ្រាដែលខេត្តកំពង់ចាម កំពុងប្រឈមនឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ។ អំណោយរបស់គណៈប្រតិភូសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានផ្ដល់ជូន រដ្ឋបាលខេត្តកំពង់ចាម នាឱកាសនោះ មានដូចជា ៖ ត្រីខកំប៉ុង ១០០កេស មីជាតិ ១០០កេស ទឹកបរិសុទ្ធ ១០០កេស ទឹកស៊ីអ៊ីវ ១០០យួរ និងទឹកត្រី ១០០យួរ ។គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាមបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៨នាក់បន្ថែមទៀត (សរុបចំនួន ១.១១៨នាក់) ជាសះស្បើយចំនួន ៦៨៩នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យមេគង្គកំពង់ចាម និងនៅកន្លែងព្យាបាលកម្រិតស្រាល ក្នុងវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ចំនួន ៤២៥នាក់ អ្នកប៉ះពាល់ដោយផ្ទាល់នឹងអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២.១១៩នាក់ កំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុក៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា