ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំបូរ
Thu,10 June 2021 (Time 08:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 512នាក់)

នៅព្រឹកថ្ងៃពុធទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន បានឲ្យដឹងថាអគារទីសា្នក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំបូរ ជាអគារដ៏ថ្មីស្រឡាង និងជាសមិទ្ធិផលទី៦ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ក្នុងចំណោមអនុសាខាទាំង៦ក្រុងស្រុក ដែលមានទំហំ ៩ គុណ ១២ មែត្រ រួមជាមួយការចាក់សាបមុខអគារ និងធ្វើរបងទ័ព្ធជុំវិញ ចំណាយថវិកាអស់ចំនួន ៣១.៥០០ ដុល្លារអាមេរិក ក្នុងនោះថវិកាផ្ទាល់របស់ ឯកឧត្តម វ៉ា ថន និងលោកជំទាវ ចំនួន ២៥.០០០ដុល្លារ និងថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះចំនួន ៦.៥០០ដុល្លារផងដែរ ដើម្បីពន្លឿនក្នុងកិច្ចប្រតិបត្តិការការងារមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របនឹងពាក្យស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» ដែលបានឆ្លុះបញ្ជាំងអំពីសមានចិត្តដ៏ជ្រះថ្លាគាំទ្រខ្លាំងក្លាដល់សកម្មភាពកាកបាទក្រហម ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារមនុស្សធម៌ ជួយគាំទ្រដល់វិស័យសង្គមកិច្ច រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ពិសេសសម្តេចប្រធានបានជំរុញ និងបង្កលក្ខណៈដល់ថ្នាក់សាខា-អនុសាខា អនុវត្តឲបានស៊ីជម្រៅនៅតួនាទីភារកិច្ចជួយសង្រ្គោះប្រជាជននៅមូលដ្ឋានឲមានប្រសិទ្ធភាពជាប្រចាំ។

ក្នុងឱកាសនោះដែរសម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសម្ពោធចំនួន ៦០នាក់ ឯកឧត្តម បានឧបត្ថម្ភនូវ សាប៊ូ១ដុំ និងថវិកា ៣០០០០រៀលក្នុងម្នាក់ៗផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1189 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9180 នាក់
ខែនេះ :
39509 នាក់
3 ខែនេះ :
101674 នាក់
សរុប :
1233962 នាក់