ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កសិករជាង២ពាន់គ្រួសារទទួលបានពូជដំណាំផ្សេងៗ ពីមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត
Fri,11 June 2021 (Time 12:50 AM)
ដោយ ៖ (ចំនួនអ្នកអាន: 544នាក់)

ខេត្តស្ទឹងត្រែង ៖ ពូជដំណាំសាកវប្បកម្ម និងដំណាំកសិ-ឧស្សាហកម្ម ត្រូវបាន រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង ចុះចែកជូនដល់ប្រជាពលរដ្ឋនៅតាមបណ្ដាឃុំ/ស្រុក/ក្រុង ប្រមាណជាង២ពាន់គ្រួសារក្នុងការចូលរួមចំណែកដោះស្រាយនូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលលើក្រុមគ្រួសារកសិករនីមួយៗផងដែរ។

នៅក្នុងពិធីចែកពូជដំណាំកសិកម្មនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះដែរមន្ត្រីជំនាញបានធ្វើការណែនាំពីវិធីបច្ចេកទេសបង្ហាញជូនដល់បងប្អូនប្រជាកសិករ ក្រោយទទួលយកពូជដំណាំទាំងនេះទៅដាំដុះឲ្យទទួលបាននូវទិន្នផលខ្ពស់។

ក្នុងសកម្មភាពចុះចែកពូជដំណាំផ្សេងៗនោះ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាៈដំណាំដែលចែកជូនដល់សមាជិកបណ្តុំអាជីវកម្ម ទាំងអស់រួមមាន ៖ ដំណាំស្រូវ. ក្រូចពោធិ៍សាត់. ចន្ទី និងឬស្សីផ្អែម រួមទាំងសម្ភារកសិកម្មមួយចំនួនទៀត។ លោកថា ពូជទាំងអស់ដែលមន្ទីរកសិកម្មចែកជូនប្រជាពលរដ្ឋខាងលើនេះ គឺជាពូជថ្មីដែលធន់និងអាកាសធាតុ ធន់និងជំងឺ ថែមទាំងផ្ដល់នូវទិន្នផលយ៉ាងច្រើនផងដែរ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែងបានបង្ហាញថា ផលិតផលសម្រេចបានកន្លងមកនេះ បណ្ដុំអាជីវកម្មទូទាំងខេត្តសរុប១២៧ស្មើនឹងជាង៥ពាន់គ្រួសារ។ បណ្ដុំអាជីវកម្មទាំងនោះមានដូចជា បណ្ដុំអាជីវកម្មកៅស៊ូ. ស្វាយចន្ទី. ស្រូវ ដំឡូងមី.ស្វាយកែវរមៀត.ការចិញ្ចឹមមាន់ ជ្រូក.គោ.ឫស្សីផ្អែម.ម្នាស់.ក្រូចពោធិ៍សាត់.ត្រី និងបន្លែជាដើម។

ជាមួយគ្នានោះ ឯកឧត្តម ម៉ុម សារឿនអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ផងដែរថា នាដើមរដូវវស្សានេះ គឺជាឱកាសសម្រាប់បង្ករបង្កើនផលរបស់កសិករទូទាំងខេត្ត សុំឲ្យកសិករទាំងអស់រួសរាន់ខិតខំដាំដំណាំក្រោយពីបានពូជពីមន្ទីរកសិកម្មបានផ្ដល់ជូនទៅ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ និងជំរុញដល់កសិករ ឲ្យដាំដំណាំទាន់ដើមរដូវវស្សា និងចិញ្ចឹមសត្វឲ្យបានកាន់តែច្រើន និងបន្ថែមលក់ទៅកាន់ទីផ្សារ ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពប្រចាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1974 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9965 នាក់
ខែនេះ :
40294 នាក់
3 ខែនេះ :
102459 នាក់
សរុប :
1234747 នាក់