ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធានមន្ទីរសុខាភិបាល ៖ ស្ថានភាពជំងឺកូវីដ-១៩នៅខេត្តស្វាយរៀងមិនទាន់ថមថយនៅឡើយទេ
Fri,11 June 2021 (Time 07:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 422នាក់)

ខេត្តស្វាយរៀង ៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយើងដឹងថា ៖ ស្ថានភាពជំងឺកូវីដ-១៩នៅខេត្តស្វាយរៀង នាបច្ចុប្បន្ននេះមិនទាន់ថមថយនៅឡើយនោះទេ ខណៈដែលក្រុមការងារនៅតែបន្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងសហគមន៍ និងនៅតាមរោងចក្រ។ ប៉ុន្តែលោកវេជ្ជបណ្ឌិតមាន ប្រសាសន៍ថា មន្ទីរសុខាភិបាលខេត្តនឹងសហការជាមួយអាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បំបាត់ឱ្យអស់ចេញពីខេត្តស្វាយរៀង។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ជំងឺកូវីដ-១៩ នៅសហគមន៍ និងរោងចក្រសហគ្រាស មិនទាន់បានថមថយនោះមូលហេតុ ៖ ទី១ .ក្រុមកម្មករ កម្មការិនីរោងចក្រមិនព្រមយកសំណាកនៅតាមរោងចក្រ និងមិនព្រមធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ ពួកគាត់ទៅផ្ទះចម្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។ ទី២. មិនរក្សាគម្លាតក្នុងពេលធ្វើដំណើរទៅរោងចក្រសហគ្រាស ដោយមានការប្រមូលផ្ដុំគ្នាជិះរថយន្តរួមគ្នាច្រើន។ ទី៣ .ពលករមួយចំនួនត្រឡប់មកពីប្រទេសថៃ យកជំងឺកូវីដ-១៩ មកជាមួយ និងទី ៤ .ការមិនគោរពតាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ។ល។

សូមជម្រាបថា យោងរបាយការណ៍បង្ហាញថា គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងព្រឹតិ្តការណ៍សហគមន៍ ២០កុម្ភៈ ខេត្តស្វាយរៀងមានប្រជាពលរដ្ឋខ្មែរ និងជនបរទេសបានឆ្លងជំងឺកូវីដ-១៩ មានចំនួន១១៧៤នាក់ ស្រី៦៧៦នាក់ ស្លាប់ចំនួន៧នាក់ ព្យាបាលជាសះស្បើយចំនួន៧៣៦នាក់ ស្រី ៤១០នាក់ និងកំពុងធ្វើការព្យាបាលចំនួន៤៣0នាក់ ស្រី២៦៤នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2034 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10025 នាក់
ខែនេះ :
40354 នាក់
3 ខែនេះ :
102519 នាក់
សរុប :
1234807 នាក់