ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក ហែម សារិទ្ធិ អភិបាលស្រុកស្វាយជ្រំ ដឹកនាំក្រុមការងារស្រុក សហការជាមួយក្រុមប្រឹក្សាឃុំដូនស ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក ស្តីពីការបញ្ចប់ការធ្វើចត្តាឡីស័ក និងដំណើរការតូបលក់ដូរនៅទីប្រជុំជនផ្សារដូនស ស្ថិតនៅឃុំដូនស ឡើងវិញចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១តទៅ។សូមបញ្ជាក់ដែរថា តូបលក់ដូរនៅទីប្រជំុជនផ្សារដូនស ត្រូវបានផ្អាកជាបណ្តោះអាសន្នអស់រយ:ពេល១៨ ថ្ងៃ ដោយសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ដោយការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅទីប្រជុំជនផ្សារនេះ។ តាមចុះស្រាវជ្រាវរុករកដោយយកចិត្តទុកដាក់របស់ក្រុមការងារគឺរកឃើញអ្នកមានការពាក់ព័ន្ធផ្ទាល់ និងប្រយោល ១៧១ នាក់ ក្នុងនោះអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន ១៨ នាក់ ហើយបច្ចុប្បន្នបានសះស្បើយ ៦នាក់ កំពុងសម្រាកព្យាបាល ចំនួន ១១នាក់ និងបានទទួលមរណភាព ចំនួន ០១នាក់។រដ្ឋបាលស្រុកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺ ” ៣ការពារ ៣កុំ” ជាប់ជាប្រចាំ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា