ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១១ ខែមិថុនា បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៧នាក់បន្ថែមទៀត ខណៈអ្នកជំងឺ២នាក់ បាព្យាបាលជាសះស្បើយ។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបបានបានឱ្យដឹងថា ករណីទី១ ដល់ទី២០ គឺជាករណីឆ្លងរាលដាលក្នុងសហគមន៍ ដែលមានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនឹងប្រភពមកពីស្រុកជីក្រែង។ ចំពោះករណីទី២២ ដល់ទី២៧ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្ដេចឪ។ដោយឡែកករណីទី២១ គឺជាករណី អ្នកធ្វើដំណើរមកពីខេត្តប៉ៃលិន មានមុខរបរជាអ្នកចងការប្រាក់ ហើយមានទំនាក់ទំនងជាច្រើនជាមួយអ្នកចងការ ឬអ្នកខ្ចីប្រាក់នៅក្នុងក្រុងសៀមរាប ដែលប្រការនេះជាករណីមានការព្រួយបារម្ភខ្ពស់ផងដែរ។នៅថ្ងៃម្សិលមិញមានអ្នកជំងឺ២នាក់ បានព្យាបាលជាសះស្បើយផងដែរ។ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យពួកគេចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៣៧០នាក់។ ក្នុងនោះជាសះស្បើយចំនួន ១០៧នាក់ ស្លាប់ចំនួន៣នាក់ និង២៦០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា