ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម ហង្ស ស៊ីផា ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុន Smart បានអញ្ជើញចុះចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ចំនួន១០០គ្រួសារ មកពី២សង្កាត់ សង្កាត់ភ្នៀត៣០គ្រួសារ និងសង្កាត់កោះពងសត្វ ៧០គ្រួសារ នៅវត្តកោះ ក្នុងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។មានប្រសាសន៍សំណេះសំណាលឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរខេត្តបន្ទាយមានជ័យ បានគិតគូរដោះស្រាយបញ្ហាការលំបាករបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តនាពេលកន្លងមកតាមរយៈការផ្តល់អំណោយស្បៀងឧបត្ថម្ភ បានប្រមាណ ៥០០០គ្រួសារ មកហើយ ក្នុងដំណាក់កាលនៃការរីករាលនៃជំងឺកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍ ។រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចអាជ្ញាធរខេត្ត មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ។អំណោយរបស់ក្រុមហ៊ុន Smart ឧបត្ថម្ភនាពេលនេះ ជាការចូលរួមចំណែកដ៍មានសារៈសំខាន់របស់វិស័យឯកជន ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋយើង ក្នុងដំណាក់កាលនៃការរីករាលនៃជំងឺកូវីដ១៩ ។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តឲ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង ៣កុំ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា