ខេត្តព្រះសីហនុ ៖ បើទោះបីជាបច្ចុប្បន្ននេះជំងឺកូវីដ-១៩ កំពុងវាយឡុក និងបង្កភាពវឹកវរស្ទើរគ្រប់ប្រទេសយ៉ាងណាក្តី សម្រាប់ខេត្តព្រះសីហនុ បញ្ហាវិបត្តិទំនាស់ដីធ្លី ហាក់នៅតែបន្តកើតឡើង ជាក់ស្តែង មួយរយៈចុងក្រោយនេះ នៅស្រុកស្ទឹងហាវ និងស្រុកកំពុងសិលាបញ្ហាដីធ្លីនៅតែជាបញ្ហាក្តៅគគុកដ៏ដែល ដូចជាសំណុំរឿងទំនាស់ដីធ្លីនៅមួយកន្លែងស្ថិតក្នុង ភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បាននឹងឡើងកម្តៅយ៉ាងខ្លាំង ខណៈភាគីម្ខាងសម្អាងបណ្ណកម្មសិទ្ធិ ភាគីប្រជាពលរដ្ឋមួយក្រុមពុំមានឯកសារ តែសម្អាងការកាន់កាប់ជាក់ស្តែង (កាប់ព្រៃ)។លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សិលា បានឆ្លើយបញ្ជាក់ក្រោយកិច្ចប្រជុំរវាងភាគីម្ចាស់បណ្ណកម្មសិទ្ធិ និងភាគីតំណាងប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១១ មិថុនា ឆ្នាំ២០២១ថា ចំពោះបញ្ហាទំនាស់ដីធ្លីនេះ ភាគីលោកស្រី សេរី កូស៊ិន ដែលមានទីលំនៅបច្ចុប្បន្នរាជធានីភ្នំពេញ សំអាងទៅលើបណ្ណសិទ្ធិចំនួន០៣ បណ្ណ (បទបញ្ជា០១) ចេញអំឡុងឆ្នាំ២០១៤ ដោយភាគីម្ចាស់បណ្ណបានចោទថា ក្រុមប្រជាពលរដ្ឋកាប់ទន្ទ្រានលើដីកម្មសិទ្ធិស្របលេខ ១៨៧,១៦៨,១៩២ ដែលមានទីតាំងស្ថិតក្នុងភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ឯភាគីប្រជាពលរដ្ឋមានចំនួនជិត១០០គ្រួសារ គឺពុំមានឯកសារអ្វីទាំងអស់ ហើយបានចោទភាគីម្ចាស់ដីថា បានឃុបឃិតគ្នា លេងបួនសន្លឹកជាមួយពួកគាត់ ដោយបណ្ណកម្មសិទ្ធិទាំងនេះ មិននៅលើទីតាំងដីដែលពួកគាត់កាប់ព្រៃរុករានកាន់កាប់ជាយូរឆ្នាំនោះទេ។លោក អភិបាលរងបានគូសបញ្ជាក់ទៀតថា បើពិនិត្យទៅលើឯកសារ ផ្លូវច្បាប់ឃើញថា ភាគីលោកស្រីសេរី កូស៊ិន ហាក់មានប្រៀបជាង។ ប៉ុន្តែដើម្បីបញ្ជាក់ឲ្យបានកាន់តែច្បាស់ បន្ថែមទៀត ក្រោយមានកិច្ចប្រជុំជំនួបទាំងពីរភាគី ក្រុមការងារថ្នាក់ស្រុកដែលដឹកនាំប្រជុំដោយរូបលោកផ្ទាល់បានសម្រេច បង្កើតគណៈកម្មាធិការចម្រុះចុះទៅធ្វើការវាស់វែង រកចំណុចនិយាមការ ទាំង០៣បណ្ណរបស់លោកស្រី សេរី កូស៊ិន និងទីតាំងដីដែលប្រជាពលរដ្ឋអះអាងថា ពួកគាត់កាន់កាប់យូរហើយនោះ តើវាជាន់ត្រួតស៊ីគ្នាដែឬទេ? ដើម្បីងាយស្រួលដល់ក្រុមការងារវាយតម្លៃ និងអនុវត្តន៍នីតិវិធីឲ្យមានតម្លាភាព ទៅតាមផ្លូវច្បាប់ មិនអាចភាគីណាមួយរំលោភបំពានភាគីណាមួយបាននោះទេ។ឆ្លើយតបទៅនឹងការសម្រេចនេះ ភាគីលោកស្រី សេរី កូស៊ិន និងភាគីតំណាងប្រជាពលរដ្ឋ ក៏បានឯកភាពគ្នា កំណត់ថ្ងៃចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្ហាញអំពីភាពស្អាតស្អំរៀងៗខ្លួន ព្រោះកន្លងមកភាគីទាំងពីរសុទ្ធតែមានអំណះអំណាងរៀងៗខ្លួន។សូមបញ្ជាក់ថា បើយោងតាមប្រភពពីភាគីតំណាងលោកស្រី សេរី កូស៊ិន បានបញ្ជាក់ថា ទីតាំងដីទំនាស់នេះ ពួកគាត់បានទិញត្រឹមត្រូវដោយមានបណ្ណកម្មសិទ្ធិស្របច្បាប់ មានការទទួលដឹងឮពីអាជ្ញាធរមូលដ្ឋាន គឺភាគីគាត់ពុំបានទៅរំលោភដីរបស់ប្រជាពលរដ្ឋនោះទេ។ ដីដែលកំពុងទំនាស់ជាមួយប្រជាពលរដ្ឋមានចំនួនជាង១០ហិកតា ក្នុងចំណោមផ្ទៃដីសរុបរបស់ ទាំង០៣បណ្ណមានទំហំសរុបជិត៣០ ហិកតា ដែលដីខ្លះមានដំណាំ និងដីខ្លះពុំទាន់មានដំណាំទេ ព្រោះគាត់បានដាំកូនឈើបន្ថែមដើម្បី ត្រៀមបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា