ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពត អញ្ជើញផ្តល់អង្ករ និងសម្ភារ ដល់រដ្ឋបាលក្រុង ស្រុក ដើម្បីបម្រើ និងដោះស្រាយក្នុងស្ថានភាពបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងខេត្ត
Wed,16 June 2021 (Time 08:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 476នាក់)

ព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្ត បានបន្តផ្តល់ជូន អង្ករ និងសម្ភារប្រើប្រាស់ ម៉ាស អាកុល ពិល និងអំពូលភ្លើងសូឡាថាមពលព្រះអាទិត្យ ឲ្យដល់រដ្ឋបាលក្រុង ស្រុក ដើម្បីយកទៅបន្តចែកដល់ ឃុំ សង្កាត់ និងជួយដល់ប្រជាពលរដ្ឋក្នុងស្ថានភាពប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្ត។

អំណោយទាំងនោះសរុបរួមមាន៖
-អង្ករចំនួន២០តោន
-ម៉ាស់ចំនួន៩៣០ ប្រអប់ ស្មើនឹង៤៦.៥០០សន្លឹក
-អាកុល៨កានស្មើនឹង២៤០លីត្រ
-អំពូលភ្លើងសូឡាចំនួន២៧៩គ្រឿង
-ពិលសាកភ្លើងអគ្គិសនី ចំនួន១៣៣គ្រឿង

ក្នុងនោះបានបែងចែកសម្រាប់ជូនដល់រដ្ឋបាលក្រុង ស្រុកចំនួន៧ ក្នុងមួយក្រុង ស្រុកអង្ករ ចំនួន២តោន និងដោយឡែកស្រុកកំពង់ត្រាច ដែលមានរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ច្រើនទទួលបានអង្ករចំនួន៦តោន។ ចំណែកសម្ភារប្រើប្រាស់ ជូនដល់ក្រុង ស្រុកទាំង៨ ក្នុងមួយក្រុង ស្រុក ទទួលបាន ពិលចំនួន៥គ្រឿង ទឹកអាកុលចំនួន១កានស្មើនឹង៣០លីត្រ រីឯរដ្ឋបាលឃុំ សង្កាត់ចំនួន ៩៣ ក្នុងមួយឃុំ សង្កាត់ទទួលបានម៉ាសចំនួន១០ប្រអប់ អំពូលភ្លើងសូឡាចំនួន៣គ្រឿង និងពិលចំនួន០១គ្រឿង។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានផ្ដាំផ្ញើដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ ក្រោយពីទទួលបាននូវអង្ករ និងសម្ភារប្រើប្រាស់នាពេលនេះ សូមប្រញាប់យកទៅចាត់ចែងប្រគល់ជូនបន្តដល់រដ្ឋបាលឃុំ សង្កាត់ និងជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា និងដើម្បីបានប្រើប្រាស់ក្នុងស្ថានភាពដែលរដ្ឋបាលខេត្តកំពត ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងគ្រប់លំដាប់ថ្នាក់រួមនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងប្រយោជន៍បម្រើគោលដៅរួមគ្នាប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវក្នុងកាលៈទេសៈនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1339 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
8842 នាក់
ខែនេះ :
38676 នាក់
3 ខែនេះ :
101303 នាក់
សរុប :
1232157 នាក់