ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តស្វាយរៀងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសពដែលស្លាប់ចំនួន២នាក់ដោយសារជំងឺកូវីដ១៩
Sat,19 June 2021 (Time 01:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 554នាក់)

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀងពិតជាមានក្តីរន្ធត់ និងសោកស្តាយដោយបានទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមាន កូវីដ-១៩ ចំនួន០២នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។

យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់សាច់ញាតិជាទីគោរពស្រឡាញ់ និងសូមបួងសួងដួងវិញ្ញាណក្ខន្ធដែលបានស្លាប់បាត់បង់ដោយសារជំងឺកូវីដ-១៩ឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ករណីទី១.ទទួលមរណភាពដោយសារជំងឺកូវីដ-១៩មុនពេលចូលសម្រាកព្យបាលមានឈ្មោះ ធន់ សាខន អាយុ ៥៩ឆ្នាំ រស់នៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀងកាលពីថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២១នៅវេលាម៉ោង១២ ៖ ៣០នាទីក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវី-១៩ ខេត្តបានសហការជាមួយក្រុមឆ្លើយតបបន្ទាន់បានធ្វើកោសល្យវិច្ឆ័យយកវត្ថុវិភាគសំណាកតាមរយៈធ្វើតេស្តរហ័សលទ្ធផលវិជ្ជមានកូវីដ-១៩។ តាមការសន្និដ្ឋានរបសក្រុមគ្រូពេទ្យ បុរសខាងលើទទួលមរណភាពដោយសារ ជំងឺរ៉ាំរ៉ៃ លើសឈាម ទឹកនោមផ្អែម និងមានជំងឺកូវីដ-១៩។

ករណីទី២ ៖ ទទួលមរណភាពក្នុងអំឡុងពេលព្យាលជំងឺកូវីដ-១៩នោះមានឈ្មោះ អ៊ុក សុគា ៣៥ឆ្នាំមុខរបរកម្មកររោងចក្រ 1k ស្នាក់នៅបន្ទប់ជួលនៅរាជធានីភ្នំពេញមានស្រុកនៅភូមិសំរោង ឃុំមុខដា ស្រុក រមាសហែក ខេត្តស្វាយរៀង បានធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួនមកដល់ទឹកដីទីរួមខេត្តស្វាយរៀងដោយមានអការសង្ស័យចូលក្នុងនិមយន័យជំងឺកូវីដ-១៩សភាពចាប់ផ្តើនិវត្តន៍ទៅសភាពធ្ងន់ធ្ងរ តម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់នូវម៉ាស៊ីនជំនួយក្នុងការដកដង្ហើម ហើយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣ ៖ ០០នាទីបានទទួលមរណភាពដោយសាររលាកសួត និងខ្សោយសួតធ្ងន់ធ្ងរទាំងសងខាងបង្កឡើងដោយជំងឺកូវីដ-១៩។

ក្នុងនោះដែរ រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ទាំង៤៣នាក់ខាងលើសូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាព រយៈពេល១៤ថ្ងៃ ហើយប្រសិនមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ឈឺបំពង់ក ពិបាកដកដង្ហើមសូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកឬទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤៧១២៥២២ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តន៍ឲ្យខ្ចាប់ខ្ជួននូវវិធាការការពារតាមណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្តាត់ការពារជំងឺកូវីដ-១៩«៣ ការពារ ៣ កុំ»ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1286 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
8789 នាក់
ខែនេះ :
38623 នាក់
3 ខែនេះ :
101250 នាក់
សរុប :
1232104 នាក់