ខេត្តក្រចេះ ៖ នារសៀលថ្ងៃសុក្រ ១១កើត ខែបឋមាសឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញចូលរួមប្រជុំ គណៈអចិន្រ្តៃ ស.ស.យ.កទូទាំងរាជធានីខេត្តក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្តីពីវឌ្ឍនភាព ពិនិត្យ ពិភាក្សា និងសម្រេចលើសកម្មភាពការងារដែលសម្រេចបានក្នុងរយៈពេលកន្លងទៅ និងលើកទិសដៅការងារបន្តសម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធ ZOOM។ក្នុងកិច្ចនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការផ្តាំផ្ញើលើកទឹកចិត្តដល់សមាជិក សមាជិកាគ្រប់រូប សូមបន្តចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ សមាជិក សមាជិកាទាំងអស់នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស ជាពិសេស ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលកំពុងមមាញឹក សស្រាក់សស្រាំក្នុងការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដ៏កាចសាហាវមួយនេះ ក៏ដូចជាក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ។ជាថ្មីម្តងទៀត ស.ស.យ.ក. ប្តេជ្ញាត្រៀមខ្លួននៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលដើម្បីត្រៀមផ្តល់ជំនួយនានា និងបន្តគៀរគររកជំនួយឧបត្ថម្ភគ្រប់បែបយ៉ាង ចូលរួមក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដ៏កាចសាហាវនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា