ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពង្រ ស្រុកឆ្លូង
Sun,20 June 2021 (Time 09:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 458នាក់)

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្រក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះបានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។ ពិធីនេះដែរ ដោយការអញ្ជើញចូលរួមពីប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ព្រមទាំងអាជ្ញាធរស្រុកឆ្លូងរួមនិងសមាជិ សមាជិកាគណបក្សជារូបទៀត។

ក្នុងឱកាសនោះដែរ លោក ស៊ី ថា អភិបាល នៃគណៈអភិបាលស្រុកឆ្លូង និងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកឆ្លូងបានអញ្ជើញឡើងធ្វើគារវកិច្ចស្វាគមន៍ចំពោះឯកឧត្តមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមប្រតិភូក្រុមការងារចុះជួយមូលដ្ឋាន រួមនិងសមាជិសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់នូវរបាយការណ៍សង្ខេប និងវឌ្ឍនភាពការងារដែលបានអនុវត្តន៍ក្នុងរយៈពេលកន្លងមក។

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបានមានប្រសាសន៍ចវាយតម្លៃ និងលើកសរសើរដល់ក្រុមការងារថ្នាក់ មូលដ្ឋានទាំងអស់ដែលបានខិតខំបំពេញភារកិច្ចជូនគណបក្សក៏ដូចជូនរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្ស និងដឹកនាំរាជរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិតដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ បានសុខក្សេមក្សាន្ត និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមបន្តថា យើងទាំងអស់មិនត្រូវភ្លេចខ្លួនបានទេ ពីការអនុវត្តនូវវិធានរបស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល ត្រូវរក្សាអនាម័យខ្លួនប្រាណ លាងដៃនឹងសាប៊ូ អាល់ ឬជែលឲ្យបានជាប្រចាំ និងអនុវត្តន៍ឲ្យបានហ្មត់ចត់បំផុតនូវវិធាន «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់បានការឆ្លងនូវជំងឺផ្សេងៗ ពិសេសជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1296 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
8799 នាក់
ខែនេះ :
38633 នាក់
3 ខែនេះ :
101260 នាក់
សរុប :
1232114 នាក់