ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តស្វាយរៀង បើកកិច្ចប្រជុំពង្រឹងវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្តស្វាយរៀង
Tue,22 June 2021 (Time 07:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 501នាក់)

នាព្រឹកថ្ងៃចន្ទទី២១ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ក ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះបានពិភាក្សា និងប្រមូលបាននូវធាតុចូលសំខាន់ៗមួយចំនួន សម្រាប់គាំទ្រដល់ការអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ទាំងក្នុងវិធានការបង្ការការពារ វិធានការអប់រំផ្សព្វផ្សាយ វិធានការព្យាបាល វិធានការស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ជាពិសេសកិច្ចការពង្រឹងវិធានការចត្តាឡីស័កចំពោះរាល់អ្នកពាក់ព័ន្ធនឹង អ្នកជំងឺកូវីដ-១៩ ទាំងការធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងការធ្វើចត្តាឡីស័កនៅតាមផ្ទះ ឲ្យបានម៉ឺងម៉ាត់ និងគត់ម៉ត់បំផុត ទន្ទឹមនេះ កិច្ចប្រជុំក៏បានសម្រេចឲ្យមានការរៀបចំបន្ថែមទៀតនូវ មណ្ឌលចត្តាឡីស័កថ្នាក់ក្រុង ស្រុកនៅតាមមូលដ្ឋាន ដើម្បីធ្វើការគ្រប់គ្រង និងដាក់ឲ្យធ្វើចត្តាឡីស័ក ចំពោះមុខសញ្ញាដែលមានការពាក់ព័ន្ធផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
930 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
6326 នាក់
ខែនេះ :
26773 នាក់
3 ខែនេះ :
90311 នាក់
សរុប :
1168903 នាក់