ថ្ងៃពុធ ១៤ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១លោក លឹម គឹមទីន ប្រធានគ្រប់គ្រងហ្វេនក្លិបបាល់ទាត់វិសាខាប្រចាំខេត្តសៀមរាប តំណាងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លិបកីឡាបាល់ទាត់វិសាខា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវប្រធានក្លិប ជូនដល់ សហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តសៀមរាប។ អំណោយឧបត្ថម្ភរួមមាន៖-ឧបករណ៍បាញ់អាល់កុលសំលាប់មេរោគ ស្វ័យប្រវត្តិ ចំនួន២គ្រឿង-ថ្នាំពេទ្យចិន LIANG HUA QING WEN JIAO NANG ចំនួន១០០ប្រអប់ ស្មើនឹង ២៤០០គ្រាប់-និងស្ទិគ័រឡូហ្គោ (ស.ស.យ.ក)ចំនួន៤០០ស្ទិគ័រ។សូមគោរពជូនពរលោកជំទាវ កែ សួនសុភី ស សុខា និង ក្រុមគ្រួសារលោកជំទាវ ទទួលបាននូវសុខភាពបរិបូណ៌ បវរសួស្តី មហាប្រសើរ ជៀសឆ្ងាយពីជំងឺចង្រៃCovid-១៩ និង ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមគោរពវិធានការ 3️⃣ការពារ 3️⃣កុំ ដើម្បីចូលរួមកាត់ផ្ដាច់ចរន្ដឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងដើម្បីមនុស្សជាទីស្រលាញ់របស់យើងទាំងអស់គ្នា ។
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា