ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ខេត្តរតនគិរីបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨នាក់ទៀតពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
Thu,24 June 2021 (Time 07:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 473នាក់)

ខេត្តរតនគិរី ៖ រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញអ្នកឆ្លង បន្ថែមទៀតចំនួន៨នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរីបានខិតខំបន្តស្រាវជ្រាវ និងរកឃើញករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ៨នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលអ្នកសារព័ត៌មានយើងទទួលបាននៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ។

អ្នកវិជ្ជមានខាងលើធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក ហើយមន្ទីរសុខាភិបាលខេត្តតម្រូវឲ្យបុគ្គលទាំងនោះមកធ្វើតេស្តសំណាក ព្រមទាំងមួយចំនួនទៀតមានអាការៈមិន ប្រក្រតីបានស្ម័គ្រចិត្តធ្វើតេស្តសំណាក (Rapid Test) ជាលទ្ធផលក្នុងចំណោមសំណាក១៧០នាក់រក ឃើញវិជ្ជមានកូវីដ១៩ ចំនួន៨នាក់ គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខេត្តរតនគិរីអ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ២១៣នាក់ហើយ អ្នកជាសះស្បើយចំនួន១៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន១៩៥នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1476 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9467 នាក់
ខែនេះ :
39796 នាក់
3 ខែនេះ :
101961 នាក់
សរុប :
1234249 នាក់