នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។កិច្ចប្រជុំនេះដំណើរការតាមរយៈប្រព័ន្ធវីដេអូ Zoom Meeting ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ឯកឧត្ដមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាខេត្ត ឯកឧត្ដមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង ស្រុកទាំង៨ លោកនាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីសុខាភិបាលដែលជាកងទ័ពអាវស មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ធានាបាននូវការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ មន្ទីរ និងសមត្ថកិច្ចពាក់ព័ន្ធនូវចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖១.រដ្ឋបាលក្រុង ស្រុក ត្រូវសហការជាមួយអង្គភាពប្រមូលពន្ធជំរុញការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ក្នុងការបង់ពន្ធអចលនទ្រព្យ និងពន្ធមធ្យោបាយធ្វើដំណើរ ឲ្យបានទាន់ពេលវេលា។២.អាជ្ញាធរក្រុង ស្រុក ត្រូវអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ជាពិសេសខ្យល់កន្ត្រាក់ រន្ទះ និងត្រូវត្រៀមរៀបចំទីទួលសុវត្ថិភាព ឲ្យបានសមស្រមនៅក្នុងមូលដ្ឋានរបស់ខ្លួន។៣.មន្ទីរកសិកម្ម ត្រូវគាំទ្រ និងជំរុញការបង្កបង្កើនផលស្រូវរដូវវស្សា ឲ្យបានទាន់ពេលវេលា។៤.អាជ្ញាធរក្រុង ស្រុក និងគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវសហកាពង្រឹងការយាមកាមឲ្យបានម៉ត់ចត់ និងតាមដានការអនុវត្តការធ្វើចត្តាឡីស័ករបស់បុគ្គលនៅតាមមណ្ឌលចត្តាឡីស័ក ជាពិសេសការធ្វើចត្តាឡីស័កនៅតាមផ្ទះឲ្យបានម៉ឺងម៉ាត់។៥.ត្រូវបន្តពង្រឹងការអនុវត្តវិធានការពាក់ម៉ាស និងគម្លាតសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់ និងឲ្យមានប្រសិទ្ធភាព។៦.បន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្តវិធានការរបស់សម្តេចតេជោ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ (៣ការពារ ៣កុំ) រួមមាន ៣ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតបុគ្គល) ៣កុំ(១.កុំចូលទៅកន្លែងបិតជិត ២.កុំទៅកន្លែងមានមនុស្សច្រើន ៣.កុំចាប់ដៃគ្នា)។៧.ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពង្រឹងវិធានការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់ គ្រឿងញៀនឲ្យមានប្រសិទ្ធភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា