តាកែវ៖ នៅក្នុងរយះពេលពេញមួយថ្ងៃទីសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធាន ប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ព្រមទាំងជាមួយ ថ្នាក់ដឹកនាំក្រសួង ការពារ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំង ជូនដល់ មន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី តាមបណ្តាគោលដៅមួយ ចំនួន ក្នុងភូមិ សាស្រ្តស្រុកសំរោង និងស្រុកបាទី ។នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា បើតាមគម្រោងផែនការ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានប្រគល់ភារកិច្ចឱ្យដល់ កងទ័ពទទួលខុសត្រូវ ក្នុងការធ្វើសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងនិយោជិត និងជនបរទេស ដែលរស់នៅស្នាក់នៅក្នុងភូមិសាស្ត្រខេត្តដែលមានហានិភ័យទាំង ៥ រួមមានខេត្តព្រះសីហនុ-កំពង់ស្ពឺ-ខេត្តតាកែវ-ខេត្តកំពង់ចាម និងខេត្តស្វាយរៀង ដែលត្រូវទទួលការ ចាក់វ៉ាក់សាំង ចំនួនសរុបប្រមាណ ១លាន ២សែន ៤ម៉ឺន ៤១២នាក់ ក្នុងនោះកងទ័ពទទួលខុសត្រូវ ចាក់ប្រមាណជា ៨សែន ៣ម៉ឺន ៩ពាន់ ៦៨៥នាក់ សុខាភិបាលតាមបណ្ដាខេត្ត ទទួលខុសត្រូវចាក់ ប្រមាណជា ៤សែន ៧២៧នាក់។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក្នុងនាមប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃគ្រប់ព្រះអង្គ សូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលសម្តេច ខិតខំរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើង និងបានដាក់ចេញវិធានការចុះ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ពិសេសថ្ងៃនេះសម្តេចបានដឹកនាំចាត់ចែងកងកម្លាំងចេញ ធ្វើសកម្ម ភាពដោយផ្ទាល់ គឺចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តតាកែវ ក្នុងនាមអាជ្ញាធរខេត្ត បានធ្វើកិច្ចសហ ការជាមួយក្រុមការងារចាក់វ៉ាក់សាំង ព្រមទាំងបានដាក់ចេញនូវផែនការលម្អិត ចាត់ចែងអញ្ជើញ បងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់មកតាមការចាត់ចែងរបស់អាជ្ញាធរ ដើម្បីមានសណ្តាប់ធ្នាប់ អនុវត្ត វិធានការណ៍ ៣.ការពារ និង៣.កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ប្រសិនបើប្រជាពលរដ្ឋមកតាមការរៀបចំរបស់អាជ្ញាធរ វាអាចជួយពន្លឿនដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន ព្រោះបេសកកម្មរបស់កងយោធពល ខេមរភូមិន្ទ មិនមែនមានតែខេត្តតាកែវមួយទេ មានរាជធានី ខេត្តទាំង២៥ ត្រូវបន្តបេសកកម្ម ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដូច្នេះគោលដៅនីមួយៗត្រូវខិតខំសហការគ្នា ដើម្បីឱ្យបេសកកម្ម ចាក់វ៉ាក់សាំងបានលឿន ហើយវ៉ាក់សាំងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា