ខេត្តស្ទឹងត្រែង ៖ អ្នកវិជ្ជមានកូវីដ-១៩ រកឃើញ៣១បន្ថែមទៀត នៅរសៀលថ្ងៃទី២៧មិថុនាម្សិលមិញ ខណៈអ្នកឆ្លងសរុបកើនឡើងដល់១៨៩ នាក់ ស្រី៩២នាក់ អ្នកជាសះស្បើយ១៣នាក់ស្រី០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាល១៧៦នាក់ ស្រី ៨៦នាក់។បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បន្ទាប់ពីក្រុមការងារគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី លើប្រជាពលរដ្ឋសរុបចំនួន៣១នាក់។ ដោយឡែកបច្ចុប្បន្ន ក្រុមការងារគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្ត បាននឹងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយ និងអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ដើម្បីយកសំណាកវិភាគ។គួរបញ្ជាក់ថា ក្រោយការផ្ទុះរីករាលដាលនូវជម្ងឺកូវីដ-១៩យ៉ាងខ្លាំងនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងបន្តចូលដល់ទីតាំងផ្សារសាមគ្គីខេត្តស្ទឹងត្រែងនោះមក ហាងលក់ភេសជ្ជៈគ្រប់ប្រភេទ ភោជនីយដ្ឋាន កន្លែងលក់ដូរ និងផ្សារសាមគ្គីស្ទឹងត្រែង ត្រូវបានបិទជាបណ្តោះអាសន្នតាមការណែនាំរបស់រដ្ឋបាលខេត្ត នឹងមានការបើកឡើងក្រោយការជូនដំណឹងពីរដ្ឋបាលខេត្ត។ ក្នុងនោះផងដែរ ក៏ការជូនដំណឹងស្តីពីការបិទបំរាមគោចរ ដោយផ្អាកការធ្វើដំណើរ ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងតទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា