ខេត្តកំពង់ធំ ៖ នៅសាលប្រជុំសាលាខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត បានដឹកនាំក្រុមការងារមួយក្រុម ដើម្បីសាងសង់ឈាបនដ្ឋានបណ្ដោះអាសន្នសម្រាប់បូជាសព ទីតាំងបញ្ចុះសពអ្នកកើតជំងឺកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ស្របពេលដែលជំងឺកូវីដ-១៩កំពុងតែរីករាលដាល និងបានសម្លាប់ជីវិតមនុស្សជាបណ្ដើរៗ ឯកឧត្តមក៏មានប្រសាសន៍ គឺស្នើសុំឲ្យកងកម្លាំងការពារនៅឈាបនដ្ឋានដែលកំពុងសាងសង់ជាបណ្ដោះអាសន្ន និងត្រូវតាមដានជាប្រចាំក្នុងការបញ្ជូនសពអ្នកកើតជំងឺកូវីដ-១៩ ត្រូវយកមកបូជា។ បើមានទទួលមរណ:ភាពដោយសារជំងឺកូវីដ-១៩ នៅក្រុង ស្រុកណានោះ អភិបាលក្រុង ស្រុកជាអ្នកទទួលមើលការខុសត្រូវទាំងស្រុង។ក្នុងឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍បន្ថែមដល់មន្រ្តីជំនាញ ធ្វើការគូសផែនទីថ្មីមួយទៀត ដើម្បី ផ្ទៀងផ្ទាត់ជាមួយផែនទីចាស់ដោយចង់ដឹងថា តើបងប្អូនប្រជាពលរដ្ឋអាស្រ័យផលលើដីរបស់រដ្ឋ មានប៉ុន្មានគ្រួសារនឹងមានប៉ុន្មានហិចតា .គូសផ្លង់សម្រាប់សាងសង់ទីតាំងឈាបនដ្ឋានបណ្តោះអាសន្ន និងទីតាំងបញ្ចុះសពរបស់ប្រជាពលរដ្ឋ ត្រូវរក្សាទុកដដែលថែមទាំពង្រីកផ្ទៃដីសម្រាប់បញ្ចុះសពបន្ថែមទៀត។ជាមួយគ្នានោះ ឯកឧត្តម ក៏បានជំរុញអាជ្ញាធរក្រុង ស្រុកចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើដីនោះ ក្នុងការទទួលខុសត្រូវក្នុងពេលបូជាសព ពិសេសត្រូវមានអុសសម្រាប់បូជាសព កោតសម្រាប់ដាក់ធាតុ និងពិធីសូត្រមន្តផ្សេងៗទៅតាមប្រពៃណី និងទំនៀមទម្លាប់នៃព្រះពុទ្ធសាសនា៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា