ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញជួបប្រជុំជាមួយសមាគមសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈប្រព័ន្ធវីដេអូ
Fri,04 June 2021 (Time 06:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 476នាក់)

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ បានអញ្ជើញជួបប្រជុំជាមួយសមាគមសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈប្រព័ន្ធវីដេអូ។

ក្នុងឱកាសនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានស្នើដល់សមាគម សូមជួយឧបត្ថមគាំទ្រដល់ការរៀបចំនូវមន្ទីពេទ្យមេគង្គកំពង់ចាម ឲ្យប្រែក្លាយទៅជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ និងជាកន្លែងសង្រ្គោះបន្ទាន់សម្រាប់អ្នកដែលមានជំងឺកូវីដ-១៩ ប្រកបដោយគុណភាពខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា មន្ទីពេទ្យមេគង្គកំពង់ចាម អាចដាក់បានអ្នកជំងឺរាប់រយនាក់ ដែលជាប្រភេទអ្នកជំងឺកូវីដ-១៩ មានស្ថានភាពធ្ងន់ធ្ងរផងដែរ។ បច្ចុប្បន្នក្រុមគ្រូពេទ្យ បានព្យាបាលអ្នកជំងឺជាច្រើន ក្នុងនោះក៏មានស្រ្តីឆ្លងទន្លេ ដែលមានផ្ទុកកូវីដ-១៩ និងបានសម្រាលកូន ដោយជោគជ័យ ព្រោះមន្ទីរពេទ្យ មានឧបករណ៍ដែលមន្ទីសុខាភិបាលបានបំពាក់ជូន។ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយសារខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ មានការកើនឡើងជាលំដាប់ ទើបរដ្ឋបាលខេត្ត បានសម្រេចយកវិទ្យាល័យមួយកន្លែងទៀត នៅក្នុងក្រុងកំពង់ចាម គឺវិទ្យាល័យ ព្រះសីហនុ រៀបចំជាកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬការព្យាបាលកម្រិតបឋម ដោយបានបំពាក់គ្រែ ១.២០០គ្រែ ដែលអាចដាក់អ្នកជំងឺព្យាបាលនៅទីនោះផងដែរ។

គួរបញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ២០០៩ សមាគមនសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានជួយគាំទ្រដល់សកម្មភាពមនុស្សធម៌ និងវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាម ក្នុងទំហំទឹកប្រាក់ប្រមាណជាង ២លានដុល្លារួចមកហើយ។ ហើយក្នុងឆ្នាំ២០២១នេះ សមាគម បានបន្តជួយវិស័យសុខាភិបាល ទូទាំងខេត្ត ដោយបានពង្រីកវិសាលភាពជំនួយក្រុង-ស្រុកទាំង១០របស់ខេត្តកំពង់ចាម ក្នុងគម្រោងកែលម្អ និងបំពាក់សម្ភារៈបរិក្ខានៅតាមមន្ទីរពេទ្យបង្អែកស្រុកបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1422 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9413 នាក់
ខែនេះ :
39742 នាក់
3 ខែនេះ :
101907 នាក់
សរុប :
1234195 នាក់