ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតឡាវសហការជាមួយស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងប៉ាក់សេ បានបញ្ជូនពលករខ្មែរចំនួន០៤នាក់ ដោយជួយសម្រួលដំណើរ និងបំពេញបែបបទនៅច្រកទ្វារព្រំដែនអន្តរជាតិណងណុកខៀន-(ត្រពាំងក្រៀល)។ រីឯពលករម្នាក់ក្នុងចំណោម៤នាក់ ដែលលួចឆ្លងដែននោះមាន ឈ្មោះ សន ខាំគន់ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ពីបទឆ្លងដែនចូលឡាវខុសច្បាប់ និងពិន័យជាប្រាក់ចំនួន១០០ដុល្លារអាមេរិក។ ក្នុងនោះដែរស្ថានទូតបានជួយអន្តរាគមន៍ដោះលែង និងជួយបង់ប្រាក់ពិន័យខាងលើ។ស្ថានទូតបានផ្តល់ការស្នាក់នៅ និងអាហារហូបចុករយៈពេល១០ថ្ងៃ និងទិញសម្លៀកបំពាក់ ព្រមទាំងបង់ថ្លៃធ្វើតេស្តជំងឺកូវីដ-១៩ និងថវិកាចំនួន១៥០ដុល្លារសម្រាប់ដាក់តាមខ្លួនដល់ពលករខាងលើ។ដោយរដ្ឋាភិបាលឡាវបន្តបិទប្រទេសរហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ មិនអនុញ្ញាតឱ្យរថយន្តដឹកអ្នកដំណើរចេញ-ចូលឆ្លងខេត្តបាន។ស្ថានទូតបានជួយសម្រួលដំណើរដល់ពលរដ្ឋខ្មែរចំនួន ០៣នាក់ទៀត ដែលបម្រើការនៅកាស៊ីណូ នាទីក្រុងវៀងច័ន្ទ ត្រូវ ចប់អាណត្តិការងារអាចវិលត្រឡប់ទៅកម្ពុជានៅថ្ងៃនេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា